ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ម្តាយ ហ៊ាន​តែ​ប្រើ​វិធី​នេះ​មើល​ថែកូន នោះ​អនាគត​កូន​នឹង​ចប់​
03, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នកមើល​ថែ​ទាំ​កូន អ្នក​ត្រូវតែ​ដឹង​ពី​វិធី​នៃ​ការមើល​ថែទាំ​កូន​ទើប​កូន​អ្នក​អាច​ក្លាយជា​ក្មេង​ល្អ​។ ដូចនេះ​តើ​មាន​វិធី​មើលថែ​បែបណា​ដែល​អាច​បំផ្លាញ​កូន​បាន​?


​ខ្លាច​កូន​យំ ឲ្យ​គេ​ញ៉ាំ​នំ​
​នៅពេលដែល​កូន​យំ អ្នក​បែរជាយក​ស្ករ​គ្រាប់ និង​នំចំណី​ផ្សេងៗ​ដើម្បី​លួង​កូន​ទៅវិញ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​នៅពេលដែល​កូន​ញ៉ាំ​ច្រើន វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន ដែល​អាចធ្វើ​ឲ្យ​ខួរក្បាល​គេ​លូតលាស់​មិនបាន​ល្អ ហើយ​ធ្វើ​ឲ្យ​គេ​មិន​ចង់​ញ៉ាំ​បាយ​ទៀតផង​។​
 
​ខ្លាច​កូន​ឃ្លាន ដេញតាម​បញ្ចុក​បាយ​កូន​
​មាន​អ្នក​ម្តាយ​មួយចំនួន​ខ្លាច​កូន​ឃ្លាន ក៏​រត់​ដេញតាម​កូន​ដើម្បី​បញ្ចុក​បាយ នេះ​ជា​ទម្លាប់​ដែល​មិនល្អ​មួយ​ដែល​អ្នក​មិនគួរ​ធ្វើ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​មាន​ទម្លាប់​អាក្រក់ ធ្វើ​ឲ្យ​គេ​គ្មាន​ភាព​ឯករាជ្យ ម្យ៉ាងទៀត​វា​អាចធ្វើ​ឲ្យ​កូន​ញ៉ាំ​លឿន​ពេក​ដែល​ពិបាក​ទំពារ​ឲ្យ​ម៉ត់ នោះ​វា​នឹង​អាច​រារាំង​មិន​ឲ្យ​ក្រពះ​កូន​រំលាយ​អាហារ​បានល្អ​ឡើយ ថែមទាំង​អាចធ្វើ​ឲ្យ​កូន​ធាត់​ទៀតផង​។​
 
​ខ្លាច​កូន​រងារ ពាក់អាវ​ច្រើន​ជាន់​ឲ្យ​គេ 
​នៅពេលដែល​អ្នក​ពាក់អាវ​ច្រើន​ជាន់​ឲ្យ​កូន នោះ​កូន​អ្នក​អាច​ងាយ​នឹងមាន​អារម្មណ៍​ហប់ ដែល​ធ្វើ​ឲ្យ​គេ​តែងតែ​រករឿង​អ្នក នោះ​យូរ​ទៅ​គេ​នឹង​រៀនមាន​ច​រឹត​បែបនេះ​។​
 
​រារាំង​មិន​ឲ្យ​កូន​ធ្វើ​អ្វី​សោះ​

​នៅពេលដែល​អ្នក​តែងតែ​រារាំង​មិន​ឲ្យ​កូន​ធ្វើ​នេះ​ធ្វើ​នោះ យូរ​ទៅ​កូន​អ្នកនឹង​មិនមាន​ភាពក្លាហាន​ក្នុង​ខ្លួន​ឡើយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com