COVID-19
អន្តរជាតិ
អគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​លី​បង់ ស្លាប់​ដោយសារ COVID-19
03, Apr 2020 , 10:24 am        
រូបភាព
អគ្គរដ្ឋទូតហ្វីលីពីនលោកស្រី Bernardita Catalla។ រូបភាព៖ AFP
អគ្គរដ្ឋទូតហ្វីលីពីនលោកស្រី Bernardita Catalla។ រូបភាព៖ AFP
​អគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​លី​បង់ លោកស្រី Bernardita Catalla បានទទួល​មរណភាព​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ការបាត់បង់​លោកស្រី បានធ្វើ​ឲ្យ​ក្រសួងការបរទេស​ហ្វីលីពីន​មានការ​សោកស្តាយ​ជាខ្លាំង​។


 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ហ្វីលីពីន លោកស្រី Bernardita Catalla អគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​លី​បង់ បានទទួល​មរណភាព​ដោយ​ជំងឺ​COVID-19 ក្នុង​វ័យ​៦២​ឆ្នាំ នា​ថ្ងៃទី​៣ ខែមីនា​។ មរណភាព​របស់លោក​ស្រី ត្រូវបាន​ក្រសួងការបរទេស​ហ្វីលីពីន​មានការ​សោកស្តាយ​យ៉ាងខ្លាំង ព្រោះ​លោកស្រី​គឺជា​អ្នកការពារ​សិទ្ធិ​ពលករ​ដ៏​ខ្លាំងក្លា​ម្នាក់ នៅ​ប្រទេស​លី​បង់​។ 
​បើតាម​ក្រសួងការបរទេស​ហ្វីលីពីន លោកស្រី Catalla បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​មួយកន្លែង ក្នុង​ទីក្រុង​បេ​រូត​។​
 
​គិត​ត្រឹម​ថ្ងៃទី​២ ខែមេសា ហ្វីលីពីន​មាន​ករណី​COVID-19 សរុប​ចំនួន ២៦៣៣​ករណី អ្នកស្លាប់ ១០៧​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៥១​ករណី​៕

Tag:
 ហ្វីលីពីន​
  លី​បង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com