ពីនេះ ពីនោះ
«​វីរបុរស​, វីរជន​,​វីរភាព​,​វីរសេនា​» មិនមែន​«​វីរៈបុរស​,​វីរៈជន​,​វីរៈភាព​,​វីរៈសេនា​»​ឡើយ​
28, Feb 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ

​វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ​«​វីរ​»​មានន័យថា ខ្ជាប់ខ្ជួន​, មួន​មាំ​, រ៉ឹង​ប៉ឹង​, អង់អាច​, ក្លាហាន​, ក្លៀវក្លា​, មោះមុត​, ខ្លាំងពូកែ​, អ្នក​អង់អាច​, ក្លៀវក្លា​; អ្នក​ចម្បាំង​; អ្នកប្រាជ្ញ​។ ពេល​ផ្សំ​ពាក្យ វីរ ជាមួយនឹង​បុរស ជន ភាព និង​សេនា​នោះ​មានន័យ​បែប​ផ្សេងគ្នា​ដូច្នេះ​ថា វីរ​បុស គឺ​បុរស​ក្លាហាន​។ វីរជន ជន​ដែល​អង់អាច​។ វីរភាព ភាព​ដែល​អង់អាច​។ វីរសេនា សេនា​មោះមុត សេនា​ខ្លាំងពូកែ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com