ជាតិ
Covid-19៖ កម្ពុជាព្យាបាលជាសះស្បើយ១៥នាក់ទៀត និងមិនរកឃើញករណីថ្មីឡើយ
04, Apr 2020 , 9:55 am        
រូបភាព
កម្ពុជា បានព្យាបាលជាសះស្បើយ អ្នកជំងឺ កូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត សរុបអ្នកជាសះស្បើយមានចំនួន៤៩នាក់ហើយ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៤មេសានេះ មិនមានករណីថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញឡើយ មានន័យថាចំនួនករណីកូវីដ-១៩ នៅកម្ពុជា  មាន១១៤ករណីដដែល។



អ្នក​ជាសះស្បើយចំនួន១៥នាក់ ដែលក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្តីជូនព័ត៌មាននៅថ្ងៃទី៤មេសានេះ មាននៅខេត្តកំពត២នាក់ ជាបុរសជនជាតិម៉ាឡេស៊ី២នាក់ ដែល​ជាក្រុមមកធ្វើការងារសាសនា។ ខេត្តបាត់ដំបង ១នាក់ ជាស្ត្រីអាយុ ៣៥ឆ្នាំ ​ដែលបានឆ្លងពីស្វាមីដែល​ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី។ ខេត្តកណ្តាល១នាក់ គឺបុរសអាយុ៦០ឆ្នាំ ដែល​បានឆ្លងបន្ទាប់ពីត្រឡប់មកពីពិធីសាសនានៅម៉ាឡេស៊ី។ បុរសខ្មែរ អាយុ៣៩ឆ្នាំ ដែលជាមន្ត្រីជាន់ខ្ពស់ក្រសួងមួយ រស់នៅរាជធានីភ្នំពេញ។ នៅខេត្តព្រះសីហនុ មានអ្នក​ជាសះស្បើយដល់ទៅ១០នាក់ ក្នុងនោះមានជនជាតិ​បារាំងប្រុសស្រី សរុប៩នាក់ និងជនជាតិខ្មែរ​១នាក់ ដែល​បានឆ្លងពីក្រុមអ្នក​ទេសចរជនជាតិបារាំង៕

© រក្សាសិទ្ធិដោយ thmeythmey.com