COVID-19
ជាតិ
វីដេអូ
ក្រៅពីពាក់ម៉ាស់ និងលាងដៃ អ្នកស្រី វុដ្ឋា អ៊ុតទាំងលុយទៀត ព្រោះជឿថាអាចសម្លាប់មេរោគបាន
× ភ្នំពេញ៖ អ្នកស្រី សេង វុដ្ឋា ជាប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ។ អំឡុងពេលកើតមានជំងឺ COVID-19 នៅកម្ពុជាអ្នកស្រី វុដ្ឋា រក្សាអនាម័យយ៉ាងខ្ជាប់ខ្ជួន ដូចជាពាក់ម៉ាស់ពេលចេញក្រៅ និងលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឬជែលសម្លាប់មេរោគ ឲ្យបានញឹកញាប់តាមដែលអាចធ្វើបាន។ នេះបើតាមការរៀបរាប់របស់ស្ត្រីរូបនេះ។
ក្រៅពីការអនុវត្តវិធានអនាម័យយ៉ាងខ្ជាប់ខ្ជួនហើយ អ្នកស្រី អះអាងប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី បានយកលុយរបស់ខ្លួនទៅអ៊ុតថែមទៀត ព្រោះគាត់ជឿថា ការធ្វើដូច្នេះអាចសម្លាប់មេរោគដែលតោងជាប់នៅលើលុយបាន។ លើសពីនេះ អ្នកស្រីក៏ទុកដាក់ និងបែកចែកលុយកាសរបស់ខ្លួនយ៉ាងប្រយ័ត្នប្រយែងដែរ ដោយបានបែងចែកទុកដាក់លុយជា២ថង់។ ថង់មួយ ដាក់លុយមិនទាន់អ៊ុត និងថង់មួយទៀត សម្រាប់ដាក់លុយដែលបានអ៊ុតមកពីផ្ទះរួច។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
ក្រៅពីអ៊ុតលុយដែលខ្លួនចាយវាយប្រចាំថ្ងៃ អ្នកស្រី សេង វុដ្ឋា ក៏រឹតតែប្រយ័ត្នប្រយែង បោកគស់សម្លៀកបំពាក់របស់ខ្លួនជាងមុនដែរ ដើម្បីការពាការឆ្លងជំងឺ COVID-19៕
© រក្សាសិទ្ធិដោយ thmeythmey.com