អត្ថបទពាណិជ្ជកម្ម
សូម​ស្វាគមន៍​វត្តមាន​របស់​កំពូល​ស្មា​ត​ហ្វូ​ន Redmi Note 9S:Power to win ស្អាត​គាប់ចិត្ត​យុវវ័យ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​កាមេរ៉ា ៤ គ្រាប់​ដ៏​ទាក់ទាញ​
04, Apr 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​, កម្ពុជា ថ្ងៃទី 4 ខែមេសា ឆ្នាំ 2020– នៅថ្ងៃនេះ Xiaomi ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំមុខគេ​របស់​ពិភពលោក បានបង្ហាញ​វត្តមាន​របស់​កំពូល​ស្មា​ត​ហ្វូ​ន Redmi Note 9S ដែលជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​ស៊េរី​ថ្មី​ប៉ុន្តែ​សមត្ថភាព​វិញ​ខ្លាំងក្លា​មិនធម្មតា​នោះទេ​។ ស្មា​ត​ហ្វូ​ន​ត្រកូល Redmi Note​នេះ​ផ្តល់នូវ​បទពិសោធន៍​នៃ​ការប្រើប្រាស់​ដែល​មិនគួរ​អោយ​ជឿ​នោះទេ​សម្រាប់​អ្នកប្រើប្រាស់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ហើយ​អ្វីដែល​ពិសេស​នោះ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​ក៏មាន​ភ្ជាប់​ជាមួយនឹង​បន្ទះ​ឈី​ប​ខ្លាំងក្លា ការ​ឌី​ស្សាញ​រូបរាង​យ៉ាង​ទាក់ទាញ​លេចធ្លោរ កាមេរ៉ា 4 គ្រាប់​សមត្ថភាព​ខ្លាំងក្លា និង​ជាពិសេស​នោះ​គឺ​ថាមពល​ថ្ម​ប្រើប្រាស់​បានយូរ​តែម្តង​។​
 
​លោក Peaker Gao ប្រធាន​គ្រប់គ្រង​របស់​ក្រុមហ៊ុន Xiaomi ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា “Redmi Note គឺជា​ស្មា​ត​ហ្វូ​ន​មួយ​នៅក្នុង​ចំណោម​ថ្នាក់​ស៊េរី​ដែលមាន​ការគាំទ្រ​ពេញនិយម​ប្រើប្រាស់​បំផុត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi ហើយ​រហូត​មកទល់ពេលនេះ នៅលើ​ពិភពលោក​មាន​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន Redmi Note9S ចំនួន 110 លាន​នាក់ ដែល “S” គឺ​មានន័យថា Special (​ពិសេស​) ហើយ​នៅ​ថ្ងៃទី 6 ខែមេសា​នេះ​គឺជា​ខួប 10 ឆ្នាំ​បស់​ក្រុមហ៊ុន Xiaomi យើង​ក៏​ធ្វើការ​អភិវឌ្ឍ​នូវ​ម៉ូ​ឌែ​ល​ដ៏​ពិសេស​នេះ សម្រាប់​អ្នកគាំទ្រ Mi របស់​យើង​គ្រប់គ្នា​។ ស្មា​ត​ហ្វូ​ន Redmi Note 9S មាន​សមត្ថភាព​ខ្លាំងក្លា​អស្ចារ្យ​បំផុត​ក្នុងការ​ប្រើប្រាស់ ហើយ​បើ​និយាយ​អំពី​តម្លៃ​វិញ​ពិតជា​សក្តិសម​ឥតខ្ចោះ​សម្រាប់​មនុស្ស​គ្រប់គ្នា​តែម្តង​។​”
 
​លោក Peaker Gao បន្ថែមថា “​នៅក្នុង​ពេលវេលា​ដ៏​លំបាក​នៃ​កូ​រ៉ូ​ណា​វីរុស​នេះ យើង​គឺជា​រលក​នៃ​សមុទ្រ​តែមួយ យើង​ជា​ស្លឹកឈើ​នៃ​ដើមឈើ​តែមួយ យើង​ជា​ផ្កា​នៅក្នុង​សួនច្បារ​តែមួយ​។ យើង​នៅ​ជាមួយគ្នា​ជានិច្ច​។ ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi ប្រទេស​កម្ពុជា​នឹងធ្វើ​ការបរិច្ចាក និង​ព្យាយាម​ក្នុងការ​ផ្តល់នូវ​សម្ភារៈ​ដែល​ចាំបាច់​សម្រាប់​ការ​ទ្រទ្រង់​ទៅលើ​ការរស់នៅ​ប្រចាំថ្ងៃ​។ ជីវិត​របស់​យើង​គ្រប់គ្នា​ប្រហែលជា​មានការ​ប៉ះពាល់​ដោយសារតែ​កូ​រ៉ូ​ណាវី​រុស​នេះ ប៉ុន្តែ​យើង​មិនដែល​ចុះចាញ់​នោះទេ​។ នៅក្នុង​វប្បធម៌​របស់​ក្រុមហ៊ុន Xiaomi នោះ យើង​តែងតែ​ជឿជាក់ថា​អ្វីមួយ​ដែល​អស្ចារ្យ​នឹង​កើតឡើង​ជាក់​ជាមិនខាន​។​”


 
​សមត្ថភាព​ខ្លាំងក្លា​ជាមួយនឹង​បន្ទះ​ឈី​ប​ដ៏​មាន​អនុភាព និង​ថាមពល​ថ្ម​ប្រើប្រាស់​បានយូរ​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​ភ្ជាប់​ជាមួយនឹង​បន្ទះ​ឈី​ប Qualcomm Snapdragon 720G ដ៏​មាន​អនុភាព​ខ្លាំងក្លា​ដែលមាន​អង្គ​គណនា octa-core CPU ជាមួយនឹង​ល្បឿន​នាឡិកា​ដល់​ទៅ 2.3GHz ក្រាហ្វិក​កាត​ខ្លាំង Adreno 618 GPU និង​បច្ចេកវិទ្យា 8nm ថែម​ទៀតផង​។ ស្មា​ត​ហ្វូ​ន Redmi Note 9S ផ្តល់នូវ​បទពិសោធន៍​នៃ​ការប្រើប្រាស់​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ​ជាមួយនឹង​បច្ចេកវិទ្យា AI កម្រិត​ខ្ពស់​របស់​វា និង​ការពង្រឹង​ទៅលើ​ប្រសិទ្ធិភាព​នៃ​ការប្រើប្រាស់​ដ៏​ខ្លាំងក្លា​បំផុត​។​
 
​នៅក្នុងនាម​ជា​ស្មា​ត​ហ្វូ​ន​មួយ​នៅក្នុង​ត្រកូល Redmi Note  ដែលមាន​ភ្ជាប់​ជាមួយនឹង​ម៉ូ​ទ័​រ​រំ​ញ័រ Z-axis  នោះ​វា​ជួយ​ក្នុង​ការបង្កើន​ទៅលើ​ល្បឿន​នៃ​ការឆ្លើយតប​ល្អប្រសើរ​ជាង​មុន​បើ​ធៀប​ជាមួយនឹង​ម៉ូ​ទ័​រ​ធម្មតា​នោះ​។ ថាមពល​ថ្ម​ទំហំ 5020mAh របស់​ស្មា​ត​ហ្វូ​ន​នេះ​ធ្វើអោយ​អ្នកប្រើប្រាស់​ជាច្រើន​រីករាយ​ជាមួយនឹង​ការប្រើប្រាស់​បាន​ពេញ​មួយថ្ងៃ​ទោះបីជា​ប្រើប្រាស់​នូវ​កម្មវិធី​ធំៗ​ក៏ដោយ​។ នៅពេលដែល​ធ្វើការ​បញ្ចូល​ថ្ម​នោះ ស្មា​ត​ហ្វូ​ន​នេះ ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​បញ្ចូល​ថាមពល 18W fast charging និង​ដុំ​ឆ្នាំង​សាក 22.5W charger ។​
 
​ការ​ឌី​ស្សាញ​រូបរាង​ល្អឥតខ្ចោះ និង​ការបង្ហាញ​ដ៏​អស្ចារ្យ​នៅលើ​អេក្រង់​ធំ​ទូលាយ​ក្នុងការ​ប្រើប្រាស់​

​ជាមួយនឹង​ការ​ឌី​ស្សាញ​រូបរាង​ថ្មី​ទាក់ទាញ អេក្រង់​ពេញ​គែម​យ៉ាង​ស្រស់ស្អាត​ទាក់ទាញ​ចិត្ត​បំផុត​នោះ ស្មា​ត​ហ្វូ​ន Redmi Note 9S នេះ​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ 4 គ្រាប់​ដែលមាន​រូបរាង​ជា​ការ៉េ និង​ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​នៅ​ចំហៀង​ជាមួយនឹង​ប៊ូ​តុង Power ដែល​ពិតជា​ដំណើរការ​លឿន​មែនទែន​ក្នុងការ​ដោះ​សោរ​ប្រើប្រាស់​នោះ​។ 


 
​ជាមួយនឹង​ការបំពាក់​នូវ​អេក្រង់​ធំ​ដែលមាន​ទំហំ 6.67 អ៊ីង  FHD+ DotDisplay និង​កាមេរ៉ា​ក្រោម​អេក្រង់​ដំបូង​បំផុត​របស់​ក្រុមហ៊ុន Xiaomi នោះ ស្មា​ត​ហ្វូ​ន​នេះ ពិត​ជាមាន​រូបរាង​ប្រណិត និង​ការ​ឌី​ស្សាញ​ល្អ​ឯក​ជាមួយនឹង​អេក្រង់​ដែលមាន​ទំហំ​ដល់​ទៅ 91% បើ​ធៀប​ជាមួយនឹង​តួខ្លួន​របស់​វា​នោះ​។ អេក្រង់​នេះ ក៏មាន​ការបញ្ជាក់​វិញ្ញាបនបត្រ​ពី TÜV Rheinland ដែល​ធ្វើការ​ធានាថា​កាត់បន្ថយ​ទៅលើ​ពន្លឺ​ពណ៌​ខៀវ​ដែល​ធ្វើអោយ​ភ្នែក​របស់​អ្នកទស្សនា​នៅលើ​អេក្រង់​នេះ​បានយូរ និង​មិន​មានការ​រោយ​ភ្នែក​អ្វី​នោះទេ​។ ទន្ទឹមនឹងនេះ​ផងដែរ ស្មា​ត​ហ្វូ​នេះ​មាន 3 ពណ៌​សម្រាប់ធ្វើ​ការជ្រើសរើស​ថែម​ទៀតផង​នោះ​គឺ​ពណ៌​ប្រផេះ (Interstellar Grey) ពណ៌​ខៀវ (Aurora Blue) និង​ពណ៌​ស (Glacier White)​។​
 
Redmi Note 9S គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​របស់​ក្រុមហ៊ុន Xiaomi ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ល្អឥតខ្ចោះ​ដើម្បី​ផ្តល់នូវ​ភាព​ពិត​ចិត្ត​សម្រាប់​អ្នកប្រើប្រាស់​។ កាន់តែ​ពិសេស​ជាងនេះទៀត​នោះ វា​ក៏មាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ការពារ​ការ​កំពប់ទឹក​ពីលើ និង​កញ្ចក់ Corning Gorilla Glass 5 សម្រាប់​ការពារ​ទាំង​ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​នេះ​ថែម​ទៀតផង​។​
 
​ការថត​រូបភាព និង​វីដេអូ​ជាមួយនឹង​ភាព​ច្នៃប្រឌិត​ខ្ពស់បំផុត​នៃ​កាមេរ៉ា ៤ គ្រាប់​ដ៏​អស្ចារ្យ​
 
​ស្មា​ត​ហ្វូ​ន Redmi Note 9S នេះ​មានភ្ជាប់​ជាមួយនឹង​កាមេរ៉ា ៤ គ្រាប់​ដ៏​អស្ចារ្យ​នៅ​ផ្នែក​ខាងក្រោយ​របស់​វា​ជាមួយនឹង​កាមេរ៉ា​គោល​ទំហំ 48MP 1/2” sensor ដែល​អាច​ផ្តិត​រូបភាព​បាន​កម្រិត​ខ្ពស់បំផុត​។ វា​ក៏មាន​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា 8MP ultra-wide-angle ដែល​អនុញ្ញាតអោយ​លោកអ្នក​អាច​ធ្វើការ​ផ្តិតរូប​ភាពជា​ក្រុម​បាន​កាន់តែ​ធំ​ទូលាយ ខណៈពេលដែល​កាមេរ៉ា 5MP macro lens និង 2MP depth sensor អាច​ជំនួយ​ក្នុង​ការថត​រូបភាព​បា​ន​កាន់តែ​ស្រស់ស្អាត​គ្រប់​កាលៈទេសៈ​តែម្តង​។​


 
​បើ​និយាយ​អំពី​កាមេរ៉ា​ខាងមុខ​វិញ​នោះ ស្មា​ត​ហ្វូ​ន Redmi Note 9S នេះ​មាន​កាមេរ៉ា​ដែលមាន​ទំហំ 16MP ដែលជា​កាមេរ៉ា Selfie បង្កប់​នៅក្រោម​អេក្រង់​ដែល​ពិតជា​អស្ចារ្យ​មែនទែន​ក្នុងការ​ប្រើប្រាស់​។ ទោះបីជា​គែម Bezels ខាងមុខ​របស់​វា​តូច​យ៉ាងណាក៏ដោយ​នោះ វា​មិន​ធ្វើអោយប៉ះពាល់​ដល់​គុណភាព​កាមេរ៉ា​នោះទេ​។​

​តម្លៃ និង​កាលបរិច្ឆេទ​នៃ​ការ​ដាក់លក់​

​ស្មា​ត​ហ្វូ​ន Redmi Note 9S នឹងដាក់​លក់​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី ៨ ខែមេសា​នេះ​ជាមួយនឹង ៣ ពណ៌​សម្រាប់ធ្វើ​ការជ្រើសរើស​នោះ​គឺ ពណ៌​ប្រផេះ (Interstellar Grey) ពណ៌​ខៀវ (Aurora Blue) និង​ពណ៌​ស (Glacier White) ដែលមាន​តម្លៃ 209 USD សម្រាប់​ទំហំ 4GB+64GB និង​តម្លៃ 249 USD សម្រាប់​ទំហំ 6GB+128GB អតិថិជន​អាច​ស្វែងរក​ស្មា​ត​ហ្វូ​ន​នេះ​នៅ Mi Stores ទាំង​4 សាខា​នៅ​ភ្នំពេញ​, ហាង  នី​កា​, Tech Zone…​និង​ហាង​លក់​ទូរ​សព្ទ​ទំនើប​ទូទាំងប្រទេស ឬក៏​អាច​ចូលទៅ​កាន់​គេហទំព័រ​ដៃគូរ​សហការ​ទិញ​តាម​online រួមមាន Smile Shop, Tinhtinh Online Shop, La Rue… ។ សំរាប់​លោក​លោកស្រី​ដែលមាន​បំណង​យក​ទូរស័ព្ទ Xiaomi ទៅ​លក់រាយ​បន្ត​អាច​ទំនាក់ទំនង  លោក សុខ ច​ន្ធី 070704888 (​ភ្នំពេញ​) លោក​Touch Bunry 093333879 (​កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ​, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (​រតនគិរី​, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង​) និង វិចិត្រ​សុខា 0877744444 (​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ​)។


 
​អំពី​ក្រុមហ៊ុន Xiaomi

​ក្រុមហ៊ុន Xiaomi បង្កើតឡើង​នៅក្នុង​ខែមេសា ឆ្នាំ 2010 ហើយ​វា​ក៏​ស្ថិតនៅក្នុង​បញ្ជី​នៃ​ក្រុមប្រឹក្សាភិបាល​ភាគហ៊ុន​របស់​ហុងកុង​ផងដែ​នៅ​ថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ដែលមាន​ស្មា​ត​ហ្វូ​ន និង Hardware ឆ្លាត​វៃ​ដែល​អាចធ្វើ​ការតភ្ជាប់​ជាមួយនឹង​ឧបករណ៍ IoT ជា​ស្នូល​របស់ខ្លួន​។​
 
​ជាមួយនឹង​ចក្ខុវិស័យ​នៃ​ការ​ក្លាយជា​មិត្តភក្តិ​ជាមួយនឹង​អ្នកប្រើប្រាស់​របស់ខ្លួន និង​ការ​ក្លាយខ្លួនជា​ក្រុមហ៊ុន​មួយ​ដែល​ស្ថិតនៅក្នុង​បេះដូង​របស់​អ្នកប្រើប្រាស់​ជា​ច្រើ​នោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្ត​នៅក្នុង​ការ​ផ្តល់នូវ​ភាព​ច្នៃប្រឌិត​កាន់តែ​អស្ចារ្យ​បន្ថែមទៀត​ជាម​យ​នឹង​ការផ្តោត​ទៅលើ​គុណភាព និង​ប្រសិទ្ធិភាព​នៃ​ការប្រើប្រាស់​។ ក្រុមហ៊ុន​នេះ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើត​នូវ​ផលិតផល​ជាច្រើន​ដ៏​អស្ចារ្យ​ជាមួយនឹង​តម្លៃ​ដ៏​ល្អ​បំផុត​ដែល​អនុញ្ញាតអោយ​អ្នក​គ្រប់គ្នា​រីករាយ​ជាមួយនឹង​ជីវិត​កាន់តែ​ប្រសើរ​ជាង​មុន​តាមរយៈ​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ទាំងនេះ​។​


 
Xiaomi បច្ចុប្បន្ននេះ​គឺជា​ក្រុមហ៊ុន​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​ចំណាត់ថ្នាក់​ទី 4 របស់​ពិភពលោក និង​ជា​ក្រុមហ៊ុន​ដែល​នាំមុខគេ​ទៅលើ​ឧបករណ៍ IoT របស់​ពិភពលោក​ថែមទៀត​ជាមួយនឹង​ឧបករណ៍​ឆ្លាត​វៃ​ច្រើនជាង 213 លាន (​មិន​រាប់បញ្ចូល​នូវ​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ​យួរដៃ​) ដែល​ធ្វើ​ការតភ្ជាប់​គ្នា​នោះ​។ ពេលនេះ ផលិតផល​ជាច្រើន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi គឺមាន​វត្តមាន​នៅក្នុង​ប្រទេស​ជាង 90 និង​តំបន់​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក និង​កំពុងតែ​នាំមុខគេ​ថែមទៀត​នៅលើ​ទីផ្សារ​។​
 
​នៅក្នុង​ខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុន​នេះ​ក៏​ស្ថិតនៅក្នុង​បញ្ជី​របស់ Fortune Global 500 ជា​លើកដំបូង​បំផុត​នៅក្នុង​ចំណាត់ថ្នាក់​ទី 468 និង​ជាប់​ចំណាត់ថ្នាក់​ទី 7 នៃ​ក្រុមហ៊ុន​អ៊ីនធឺណិត​ថែមទៀត​ផង​។ ក្រុមហ៊ុន Xiaomi គឺជា​ក្រុមហ៊ុន​វ័យក្មេង​ជាងគេ​បំផុត​នៅក្នុង​ចំណោម​បញ្ជី Fortune Global 500 នៅក្នុង​ឆ្នាំ 2019 ៕











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com