ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ព្រះ​ភិក្ខុ យ៉​ន សេង​យៀ​ត​៖«​សង្គម​ជួប​បញ្ហា គឺជា​ការទទួលខុសត្រូវ​រួម​របស់​មនុស្ស​ក្នុងសង្គម​នោះ​»
05, Apr 2020 , 10:29 am        
រូបភាព
ព្រះ​មុនីកោសល យ៉ន សេង យៀត
ព្រះ​មុនីកោសល យ៉ន សេង យៀត
​ភ្នំពេញ​៖ ព្រះ​មុនី​កោសល យ៉​ន សេង​យៀ​ត បាន​មាន​ថេរ​ដីកា​ថា នៅ​ដែល​សង្គម​ជួប​បញ្ហា​អ្វីមួយ គឺជា​ការទទួលខុសត្រូវ​របស់​មនុស្ស​គ្រប់រូប​ក្នុងសង្គម​នោះ​។ ដូច្នេះ​បើ​មនុស្ស​មានចំណេះដឹង​ច្រើន នោះ​នឹង​អាចជួយ​សង្គម​បាន​។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ដូច្នេះ​៖«​ពុំមាន​សង្គម​ណាមួយ​អាច​រីកចម្រើន​ទៅបាន ដោយសារ​ពលរដ្ឋ​រប​ស់​ខ្លួន​ល្ងង់​នោះទេ​»​។


​ព្រះ​ភិក្ខុ យ៉​ន សេង​យៀ​ត ទត​ឃើញថា ការសិក្សា​រៀនសូត្រ ជា​គ្រឿង​អាចជួយ​សង្គមជាតិ​បាន ព្រះ​មុនី​កោសល យ៉​ន សេង​យៀ​ត បាន​ខំប្រឹងប្រែង​សិក្សា​រៀនសូត្រ រហូត​ចប់​ថ្នាក់​ក្រោយ​បណ្ឌិត​លើ​ជំនាញ​ទស្សនវិជ្ជា ដោយ​ស្រាវជ្រាវ​លើ​ប្រធានបទ «​មាគ៌ា​អរិយជន​»​។ បើតាម​ព្រះ​ភិក្ខុ យ៉​ន សេង​យៀ​ត ការសិក្សា​នេះ ផ្ដោត​សំខាន់​ទៅលើ​វិធីសាស្ត្រ​ព្យាបាល​ផ្លូវចិត្ត​តាមបែប​ព្រះពុទ្ធសាសនា ដែល​សម្ដេច​ព្រះមហា​ឃោ​សាន​ន្ទ ប្រើប្រាស់​ដើម្បី​រម្ងាប់​ពៀរ​វេរា នៅក្នុង​ដួងចិត្ត​ខ្មែរ ដែល​រងគ្រោះ​ដោយសារ​ការកាប់សម្លាប់ នៅក្នុង​ភ្លើងសង្គ្រាម ជាពិសេស​នៅក្នុង​របប​ខ្មែរក្រហម និង​ការបង្រៀន​នូវ​ព្រហ្ម​វិហារធម៌ ដល់​ប្រជា​ជាតិខ្មែរ​។ 

​ដើម្បី​ជ្រាប​ច្បាស់ ពី​ព្រះ​ចិន្ដា​របស់​ព្រះ​ភិក្ខុ យ៉​ន សេង​យៀ​ត ក្នុងការ​ខំប្រឹងប្រែង​សិក្សា​រៀនសូត្រ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង កញ្ញា ប៉ូ សា​គុន ជាមួយ​ព្រះអង្គ​ដូចតទៅ​៖
 
 
​ព្រះ​ភិក្ខុ យ៉​ន សេង យៀ​ត សិក្សា​ថ្នាក់​ក្រោយ​បណ្ឌិត​(Post- Doctoral Research Fellowship ឬ​ហៅ​កាត់​ថា Postdoc) នៅ​សាកលវិទ្យាល័យ Harvard ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក  ឯកទេស​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា ពី​ឆ្នាំ​២០១៦-២០២០ ហើយ​ព្រះអង្គ​ទើបតែ​បានបញ្ចប់​ការសិក្សា​នាពេល​ថ្មីៗ​នេះ​។ 
 
​ក្រៅពី​ការសិក្សា​ថ្នាក់​ក្រោយ​បណ្ឌិត ព្រះ​ភិក្ខុ យ៉​ន សេង យៀ​ត ក៏បាន​សិក្សា​មុខវិជ្ជា​នានា​នៅ​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​សហរដ្ឋអាមេរិក ពី​ឆ្នាំ​(២០១៦-២០២០)​ផងដែរ​។ ហើយ​សញ្ញាបត្រ​ដែល​ទទួល​បានរួម​មាន 1 Harvard University (Negotiation  Skill: Strategies for Increased Effectiveness ។ 2 MIT (Massachusetts of Institute of Technology): Climate Change: From Science to solution​។ 3 New York University (Great Leadership: Developing Practical Leader Skills)​។ 4 Columbia University (Neuroscience to Enhance Leadership Development)​។ 5 Yale University (Leadership strategies in Magazine)​។ 6 Emory University (Executive Communications and Leadership Presence Program)​។ 7 Johns Hopkins University (Strategic Negotiation)​។ 8 Boston University (EMF, Entrepreneurial Marketing & Finance) ៕


ព្រះ​មុនីកោសល យ៉ន សេង យៀត  កំពុង​ធ្វើ​បទ​បង្ហាញលើ​ប្រធាន​បទ មាគ៌ាអរិយជន

រូប​ពី​ព្រះ​អង្គ​ យ៉ន សេង យៀត
 

Tag:
 យ៉​ន សេង​យៀ​ត​
  ព្រះសង្ឃ​
 ​សាសនា​
 ​សិក្សា​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com