ជាតិ
Covid-19៖ គ្មានករណីថ្មីទេ ខណៈមានអ្នកជាសះស្បើយ១នាក់ទៀត សរុប៥០នាក់
05, Apr 2020 , 7:52 am        
រូបភាព
ភ្នំពេញ៖ កម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១នាក់បន្ថែមទៀត ខណៈមិនមានករណីវិជ្ជមានកូវីដ-១៩ថ្មី ត្រូវបានរកឃើញ​ទេ នៅ២ថ្ងៃចុងក្រោយនេះ។ សរុបករណី​វិជ្ជមាននៅកម្ពុជា មានចំនួន ១១៤ករណី ហើយអ្នកជាសះស្បើយវិញ មានចំនួ៥០ករណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៥មេសានេះ​។


ករណីជាសះស្បើយម្នាក់ គឺជាបុរសជនជាតិម៉ាឡេស៊ី ដែលធ្វើការសាសនានៅខេត្តកំពង់ចាម។ សរុបអ្នកជាសះស្បើយទាំង៥០នាក់ មានជនជាតិចិន១នាក់,អង់គ្លេស ៣នាក់, បែលហ្សិក​១​នាក់,ជនជាតិបារាំង១៧នាក់,ម៉ាឡេស៊ី ៤នាក់ និងខ្មែរ ២៤នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com