ជាតិ
សេដ្ឋកិច្ច
៣​ខែ​ដើម​ឆ្នាំនេះ កម្ពុជា​នាំចេញ​កសិផល​បាន​ជិត​៣​លាន​តោន
05, Apr 2020 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ កម្ពុជា នាំចេញ​ផលិតផល​កសិកម្ម​ទាំង​ផ្លូវការ និង​ក្រៅ​ផ្លូវ បាន ២,៩៣៦,៩៩២​តោន​។ ចំនួន​នេះ កើនឡើង​ប្រមាណ ២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០២០ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

 
​លទ្ធផល​នៃ​ការនាំចេញ​ដដែល​នេះ បាន​បង្ហាញថា ក្នុងចំណោម​កសិផល​នាំចេញ​សរុប​នេះ ការនាំចេញ​ផ្លូវការ មាន​ជាង​១,៦​លាន​តោន ស្មើនឹង​៥៥​ភាគរយ​។ កម្ពុជា​នាំចេញ អង្ករ បាន​ជាង​២៣​ម៉ឺន​តោន​, គ្រាប់ស្វាយចន្ទី​ជិត ១២,២​ម៉ឺន​តោន​, ចេក​៧,៦​ម៉ឺន​តោន​, ស្វាយ ជាង​២,៥​ម៉ឺន​តោន​, ម្រេច​ជិត​៣០០​តោន​, ដំ​ឡូ​វ​មី​ទាំង​ស្រស់​ក្រៀម និង​ម្សៅ ជាង​១​លាន​តោន  រួមទាំង​កសិផល​ផ្សេងៗ​ទៀត​។ ដោយឡែក​ទីផ្សារ​កម្ពុជា មាន​ជាង​២០​ប្រទេស ទាំង​ក្នុង​និង​ក្រៅ​តំបន់ មាន ចិន​, អឺរ៉ុប​, ថៃ​, វៀតណាម​, កូរ៉េ​, ជប៉ុន​ជាដើម​...​។ 
 
​រីឯ​កសិផល​ក្រៅផ្លូវការ ដែល​កម្ពុជា​នាំទៅ​វៀតណាម មាន​ស្រូវ​ជិត​៨៥​ម៉ឺន​តោន និង​ដំ​ឡូ​វ​មី​ស្រស់ ជិត​៤៥​ម៉ឺន​តោន​។ 
 
​សូមជម្រាបថា កាល​ឆ្នាំ​២០១៩ កម្ពុជា នាំ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ បាន​ជិត​៧​លាន​តោន​។ ក្នុងនោះ ការនាំ​ផ្លុ​វ​ការ​មាន​ជិត​៤,៨​លាន​តោន និង​ក្រៅផ្លូវការ​មាន​២,១​លាន​តោន​៕ 
 

Tag:
 កសិកម្ម​
  ស្រូវ​
  អង្ករ​
 ​ដំ​ឡូ​មី​
 ​ស្វាយចន្ទី​
© រក្សាសិទ្ធិដោយ thmeythmey.com