COVID-19
កំណាព្យ
ពីនេះ ពីនោះ
ទំនិញ​យុទ្ធសាស្ត្រ​សម័យ​កូ​វីដ​១៩!
06, Apr 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ពាក្យ​៧
 
​សម័យ​សង្គ្រាម​ត្រៀម​កាំភ្លើង​ ​កូ​វីដ​ថ្មី​យើង​ត្រូវ​មធ្យ័ត​
​ប្រមុខ​បាន​ផ្តាំ​ឲ្យ​ចែង​ចាត់​ ​បង្កើន​បង្កាត់​បម្រុង​ស្រេច​។​
​កម្ចាត់​កូ​វីដ​ពិត​មិន​ទៀង​ ​ត្រូវតែ​ត្រៀម​ស្បៀង​ជា​ចាំបាច់​
​អង្ករ​អំបិល​ម៉ាស់​មាន​ស្រេច​ ​អាល់កុល​ចាំបាច់​ត្រូវ​បម្រុង​។​
​ប្រមុខ​ដឹកនាំ​បញ្ជាក់​ច្បាស់​ ​គ្រឿង​យុទ្ធសាស្ត្រ​ត្រូវ​ប្រៀប​ប្រុង​
​ត្រៀម​តាំងពីដើម​រហូត​ចុង​ ​កុំ​ចាំ​ឡុងចុង​ទើប​លៃ​ចាត់​។​
​ជំរុញ​ប្រជា​រួមគ្នា​ដាំ​ ​ធ្វើ​កសិកម្ម​ឲ្យ​ម៉ឺងម៉ាត់​
​ឲ្យ​ស្រែ​មានទឹក​ស្រូវ​ស្រងាត់​ ​បន្លែ​ត្រី​សត្វ​បង្កើន​ផល​។​
​ទំនិញ​ក្នុងស្រុក​សម្រុក​ស្ទួយ​ ​រាស្ត្រ​ដាំ​រដ្ឋ​ជួយ​គ្មានអ្វី​ខ្វល់​
​ដោះដូរ​ទំនិញ​កសិផល​ ​រួម​ស្រាយ​កង្វល់​គ្រា​កូ​វីដ​៕

© រក្សាសិទ្ធិដោយ thmeythmey.com