ជាតិ
ចម្ការ​ឈូក​ភ្នំ​ក្រោម ទី​លំហែ​ដ៏​រីករាយ​សម្រាប់​ពលរដ្ឋ​ខេត្តសៀមរាប​
06, Apr 2020 , 9:19 am        
រូបភាព
​សៀមរាប​៖ ដីស្រែ​ជាច្រើន​ហិកតា ហ៊ុមព័ទ្ធ​ដោយ​ចម្ការ​ឈូក​។ ពលរដ្ឋ​នៅ​តំបន់ភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប និយម​ដាំ​ឈូក​សម្រាប់​យក​ផ្លែ និង​ផ្កា​លក់ និង​មួយចំណែក​ទៀត​សម្រាប់​កែច្នៃ​ជា​សិប្បកម្ម​។ ក្រៅពីនេះ ចម្ការ​ឈូក ក៏​ជាទី​លំហែ​ដ៏​រីករាយ​សម្រាប់​អ្នក​សៀមរាប ក៏ដូចជា​ភ្ញៀវទេសចរ​កម្សាន្ត​នាពេល​រសៀល​ផងដែរ​។

 
​រោង​លំហែកាយ​ជាច្រើន ត្រូវបាន​សង់​នៅតាម​ចម្ការ​ឈូក ដើម្បី​បំពេញ​តម្រូវ​ភ្ញៀវទេសចរ ដែល​និយម​ទៅ​អង្គុយលេង និង​ហូប​អាហារ​ពេល​ថ្ងៃ​សម្រាក​។ ការកម្សាន្ត​នៅ​ទីនោះ ទាំង​ជា​លក្ខណៈ​ដៃគូ និង​គ្រួសារ ដ្បិតថា​មាន​បរិយាកាស​ស្ងប់ស្ងាត់ ត្រជាក់ និង​បរិសុទ្ធ​។ នា​រដូវ​នេះ ចម្ការ​ឈូក​បានចេញ​ផ្កា​ដែលមាន​ទាំង​ពណ៌​ផ្កាឈូក និង​ស ញុំ​ា​ង​ឱ្យ​បរិយាកាស​នៅ​ទីនោះ​កាន់តែ​ស្រស់ស្អាត​៕
 
​សូម​ទស្សនា ទិដ្ឋភាព​ចម្ការ​ឈូក​នៅ​តំបន់ភ្នំ​ក្រោម ដូចតទៅ​៖
 






















Tag:
 ចម្ការ​ឈូក​
  ភ្នំ​ក្រោម​
© រក្សាសិទ្ធិដោយ thmeythmey.com