ជាតិ
COVID-19៖ម៉ាឡេស៊ី​៣​នាក់​ទៀត​នៅ​កំពង់ចាម ជាសះស្បើយ​
06, Apr 2020 , 9:02 am        
រូបភាព
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦ ខែមេសា កម្ពុជា បាន​ព្យាបាល​អ្នកជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ឲ្យ​ជាសះស្បើយ​ចំនួន ៣​ករណី​បន្ថែមទៀត ស្របពេល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ មិនទាន់​រកឃើញ​មាន​ករណី​ថ្មី ក្នុង​រយៈពេល ៣​ថ្ងៃ​ចុងក្រោយ​។


 
​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​COVID-19 ឲ្យ​ជាសះស្បើយ​ចំនួន ៣​ករណី​បន្ថែមទៀត​។ សម្រាប់ ៣​ករណី​ចុង​ក្រោយនេះ គឺជា​ជនជាតិ​ម៉ាឡេស៊ី​ទាំងអស់ ដែល​បានមក​ធ្វើការ​សាសនា នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​។ 
 
​យ៉ាង​ក៏ដោយ នៅ​ថ្ងៃទី​៥ ខែមីនា កម្ពុជា មិនទាន់​រកឃើញ​មាន​ករណី​ឆ្លង​COVID-19​ឡើយ ពោលគឺ​ក្នុង​រយៈពេល ៣​ថ្ងៃ​ចុងក្រោយ កម្ពុជា​មិនទាន់មាន​ករណី​ឆ្លង​ថ្មី​ទេ​។  បើទោះបីជា​មិនមាន​ករណី​ថ្មី​ក៏ដោយ ក៏​អាជ្ញាធរ​សុខាភិបាល នៅតែ​បន្ត​ស្វែងរក​ករណី​ថ្មី​ទៀត ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​។​
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ កម្ពុ​ជាមាន​ករណី COVID-19 សរុប ១១៤​ករណី​។ ក្នុង​ចំនួន​នេះ កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​សរុប ៥៣​ករណី និង​មិនទាន់មាន​ករណី​ស្លាប់​នៅឡើយ​ទេ​។ សម្រាប់​អ្នកជំងឺ ដែល​នៅសល់ គឺមាន​ចំនួន ៦១​ករណី​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com