COVID-19
ជាតិ
ទោះ COVID-19 តែគ្រួសារខ្លះនៅភ្នំពេញ និងបារាំងត្រៀមទទួលទេវតាឆ្នាំថ្មីនៅគេហដ្ឋាន
× ភ្នំពេញ៖ ពលរដ្ឋនៅក្នុងប្រទេសបារាំង រួមទាំងជនជាតិខ្មែរផង ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យស្ថិតនៅក្នុងគេហដ្ឋាន ក្នុងន័យចូលរួមកាត់បន្ថយការរីកសាយភាយមេរោគកូវីដ១៩។ ពលរដ្ឋខ្មែរនៅបារាំំងមួយចំនួនបានប្រាប់សារព័ត៌មាន Thmeythmey តាមបណ្តាញសង្គមថា ទោះជាមិនអាចធ្វើដំណើរចេញក្រៅផ្ទះបានក៏ដោយ ក៏ពួកគេនៅតែតុបតែងផ្ទះសម្បែងដើម្បីរង់ចាំទទួលទេវតាឆ្នាំថ្មីដែរ។ នៅទីរាជធានីភ្នំពេញឯណេះវិញ គ្រួសារខ្លះ ក៏កំពុងរៀបចំគេហដ្ឋានដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីដែរ។ ទាំងអ្នកនៅភ្នំពេញ និងប្រទេសបារាំង បានប្រាប់ថា ការរៀបចំទទួលទេវតាឆ្នាំថ្មីនេះ គឺត្រូវធ្វើឡើងតែនៅក្នុងគេហដ្ឋានសុទ្ធសាធ ពោល គឺចៀសវាងការប្រមូលផ្តុំដែលនាំឲ្យឆ្លងមេរោគកូវីដ១៩ជាយថាហេតុ។
សូមអញ្ជើញទស្សនាវីដេអូខ្លីដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com