COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich ក្រុម​នៅ​អឺរ៉ុប​ដំបូង​គេ​ត្រឡប់​ចូល​ហ្វឹកហាត់​វិញ អំឡុងពេល COVID-19
06, Apr 2020 , 5:22 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​របស់ Bayern Munich នឹង​វិល​ចូល​ទីលាន​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​៦ ខែមេសា​នេះ បន្ទាប់ពី​ក្របខណ្ឌ Bundesliga ប្រកាស​ឲ្យ​ផ្អាក​បណ្តោះអាសន្ន​ដោយ​ភ័យខ្លាច​ជំងឺ​រាតត្បាត COVID-19​។​



​ក្របខណ្ឌ Bundesliga បានចាប់ផ្តើម​ផ្អាក​ដំណើរការ​ប្រកួត​តាំងពី​ថ្ងៃទី​១៣ ខែមីនា​ម្លេះ និង​ណែនាំ​ក្លិប​ទាំងអស់​មិនគួរ​មានការ​ហ្វឹកហាត់​រហូត​ដល់​ថ្ងៃទី​៥ ខែមេសា​។ ថ្នាក់ដឹកនាំ​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អាល្លឺម៉ង់​នេះ នឹង​ស្វាគមន៍​កីឡាករ​ត្រឡប់មកវិញ ដោយ​ចែកជា​ក្រុម​តូចៗ​សម្រាប់​ការហ្វឹកហាត់​។​
 
​ក្លិប​ម្ចាស់​ការពារ​ជើងឯក​លី​គ​កំពូល​អាល្លឺម៉ង់ Bayern Munich បានប្រកាស​លើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​ថា បើទោះជា​ការហ្វឹកហាត់​នឹង​ចាប់ផ្តើម​ឡើងវិញ​ក្តី ប៉ុន្តែ​មិនត្រូវ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ឡើយ​។​
 
«​ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង COVID-19 ឲ្យ​កាន់​តែមាន​អត្រា​ទាប ក្រុម FC Bayern Munich ស្នើ​ឲ្យ​អ្នកគាំទ្រ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ ដូច្នេះ​សូម​កុំមក​កន្លែង​ហ្វឹកហាត់​របស់ FC Bayern»​។​
 
​បើទោះជា​មានកា​ហ្វឹកហាត់​ឡើងវិញ​ក៏ដោយ ប៉ុន្តែ​ក្របខណ្ឌ Bundesliga នៅតែ​បន្ត​ផ្អាក​រហូតដល់​ថ្ងៃទី​៣០ ខែមេសា​ដដែល​។ គិត​ត្រឹម​ថ្ងៃទី​៦ ខែមេសា​នេះ COVID-19 បានសម្លាប់​ប្រជាជន​អាល្លឺម៉ង់​ប្រមាណ​ជាង​១៥០០​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ជាង​១​សែន​ករណី​។ យ៉ាងណា អាល្លឺម៉ង់​ក៏មាន​អ្នកជា​សះស្បើយ​ច្រើន​ដែរ រហូតដល់​ជិត​៣​ម៉ឺន​នាក់​៕

Tag:
 Bayern Munich
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com