COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ម្ចាស់ Man City មិនឲ្យកាត់ប្រាក់ខែបុគ្គលិក ដូចក្លិបដទៃនៅ EPL
× Manchester City ប្រាប់បុគ្គលិកខ្លួនថា ក្លិបមិនមានគម្រោងកាត់ប្រាក់ឈ្នួល ឬក៏ព្យួរការងាររបស់ពួកគេដូចក្លិបដទៃឡើយ បើទោះស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរដោយសារជំងឺឆ្លង COVID-19។
មកទល់ពេលនេះ មានក្លិបជាច្រើនរួមទាំងក្លិបកំពូលៗនៅ Premier League ដូចជា Liverpool និង Tottenham Hotspur ជាដើមបានសម្រេចកាត់ប្រាក់ឈ្នួលបុគ្គលិកចំនួន២០ភាគរយ នៃប្រាក់ឈ្នួលសរុបអំឡុងពួកគេគ្មានការងារធ្វើដោយសារតែវិបត្តិជំងឺសកលមួយនេះ។
ក្លិបរហស្សបានមេឃខៀវ ដែលជាកម្មសិទ្ធិរបស់សេដ្ឋីអេមីរ៉ាតអារ៉ាប់រួមលោក Sheikh Mansour បានក្លាយជាក្លិបដំបូងគេនៅលីគកំពូលអង់គ្លេស ដែលអះអាងថា នឹងកាត់ប្រាក់ឈ្នួលរបស់បុគ្គលិកឡើយ បើទោះមានបញ្ហាចំណូលអំឡុងពេលជំងឺរាតត្បាត COVID-19 ក្តី។
អ្នកនាំពាក្យរបស់ Man City លើកឡើងថា៖ «យើងអាចបញ្ជាក់បានបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានក្លិបលោក Khaldoon Al Mubarak និងក្រុមប្រឹក្សាភិបាលនាកិច្ចប្រជុំសប្តាហ៍មុនថា Man City នឹងមិនប្រើគម្រោងកាត់ប្រាក់ឈ្នួលបុគ្គលិក តាមគោលការរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសឡើយក្នុងការប្រឆាំងនឹង COVID-19។ យើងនៅតែប្តេជ្ញាការពារប្រជាជនរបស់យើងការងារពួកគេ និងអាជីវកម្មរបស់យើងស្របពេលដែលយើងកំពុងស្ថិតក្នុងគ្រាលំបាកបំផុតនេះ»។
Liverpool, Tottenham, Bournemouth, Newcastle United និង Norwich City សុទ្ធតែឲ្យបុគ្គលិសម្រាកអំឡុងពេលមានវិបត្តិជំងឺរលាកសួតបង្កដោយកូរ៉ូណាប្រភភេទថ្មី (COVID-19) ដែលបានសម្លាប់មនុស្សជិត៥ពាន់នាក់នៅចក្រភពអង់គ្លេស គិតត្រឹមថ្ងៃទី៦ ខែមេសានេះ។
ដោយឡែក សហព័ន្ធកីឡាបាល់ទាត់អាជីព (PFA) កំពុងពិភាក្សាជាមួយស្ថាប័ន Premier League ថាតើកីឡាករគួរយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលចំនួន ៣០ ភាគរយ ដើម្បីយកប្រាក់នោះទៅជួយក្នុងវិស័យសុខាភិបាលក្នុងការទប់ស្កាត់ COVID-19 ឬក៏អត់៕
Tag:
COVID-19
Premier League
Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com