ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
២៥ខេត្ត/រាជធានី
​បច្ចេកវិទ្យា
​កុំ​បន្ត​រង់ចាំ និង​ស្ថិតក្នុង​«Comfort zone»​ទៀត បើ​ចង់​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​!
06, Apr 2020 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឈាន​មកដល់​បរិបទ​ទីផ្សារ​ឧស្សាហកម្ម 4.0 ដែល​អ្វីៗ​ដំណើរការ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ជាប វណ្ណ​រដ្ឋ បាន​បោះបង់​ការងារ ងាក​មក​បើក​ជំនួញ​ផ្ទាល់ខ្លួន ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំណេះដឹង​បច្ចេកវិទ្យា​រថយន្ត​តាម​ប្រព័ន្ធ Digital ។ «​នរណា​ក៏​រវល់ នរណា​ក៏​អត់​មាន​ពេលវេលា​ដែរ សំខាន់​យើង​ត្រូវ​ចេះ​កំណត់ពេល​វេលា​ដោយ​ខ្លួនឯង​។ ប្រសិនបើ យើង​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ យើង​ត្រូវ​ដឹង​ពី​តម្រូវការ​ទីផ្សារ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ ហើយនឹង​ត្រៀម​ដំណោះស្រាយ​ពេល​ជួប​បញ្ហា​»​។ នេះ​ជា​ខ្លឹមសារ​រួម​ដែល​លោក ជាប សុវណ្ណ​រដ្ឋ អគ្គនាយក​ក្រុមហ៊ុន​អូ​តូ​បូ​ឌៀ បានលើកឡើង​ដោយ​លោក បញ្ជាក់ថា កុំ​បន្ត​រង់ចាំ​ពេលវេលា​ទៀត បើ​ចង់​ចេញ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​។​



ព័ត៌មាន​លម្អិត​សូម​ទស្សនា​បទ​សម្ភាស​រវាង​លោក ជាវ សំណាង អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ជាប សុវណ្ណ​រដ្ឋ ម្ចាស់​ក្រុមហ៊ុន​អូ​តូ​បូ​ឌៀ ដូចតទៅ​៖



​ម្ចាស់​គេហទំព័រ​ផ្សព្វផ្សាយ​ពី​ចំណេះដឹង​បច្ចេកវិទ្យា​រថយន្ត វ័យ​២៦​ឆ្នាំ ដែលមាន​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា រូបនេះ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា លោក​ពិតជា​នឹកស្មាន​មិន​ដល់​ថា នឹង​បាន​ជួប​នៅ​ឧបសគ្គ​ជាច្រើន ហើយ​លោក វណ្ណ​រដ្ឋ ក៏​មិនដឹង​ស្មានថា​ខ្លួន អាច​ឆ្លង​ផុតពី​ឧបសគ្គ​ទាំងអស់​ហ្នឹង​ដែរ ពោលគឺ​ត្រូវ​គិត​ទាំង​ផ្លូវច្បាប់​, ការងាររដ្ឋបាល​, គ្រប់គ្រង​បុគ្គលិក និង​ស្វែងរក​ទីផ្សារ​ដោយ​ខ្លួនឯង​ជាដើម​។ ត្រង់ចំណុច​នេះ​លោក វណ្ណ​រដ្ឋ បញ្ជាក់ថា ទំនួល​ខុសត្រូវ​ទាំងនេះ គឺ​ខុសពី​ការធ្វើការ​ជា​បុគ្គលិក​គេ ដែល​មិនចាំបាច់​ត្រូវ​គិត​សព្វគ្រប់​បែបយ៉ាង​ដូច​យើង​ជា​ម្ចាស់​អាជីវកម្ម​។ ការធ្វើជា​បុគ្គលិក​ធម្មតា​មា​ន័យ​ថា ពួកគាត់​កំពុងស្ថិត​នៅក្នុង Comfort zone ដែលជា​តំបន់ មាន​សុ​វត្ថ​ភាព ឬ​សុខ​ស្រួល ដោយ​មិនចាំបាច់​បារម្ភ​ពី​ហា​នី​ភ័យ​នៅពេល​បើក​អាជិ​វ​កម្ម​ដោយ​ខ្លួនឯង​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com