លេងហ្គេមក៏រួមចំណែកឲ្យ Martin Nguyen ជាកីឡាករកម្រិតកំពូលនៅ ONE
07, Apr 2020 , 8:59 am
រូបភាព
×
អត្ថបទ៖ស៊ីធី
ការហ្វឹកហាត់ដើម្បីការពារខ្សែក្រវាត់ ONE Featherweight World Title នៅសង្វៀនលំដាប់ពិភពលោកគឺជារឿងមិនអាចខ្វះបាន ប៉ុន្តែ Martin Nguyen ឬ «The Situ-Asian» បានប្រើប្រាស់ការលេងហ្គេមដើម្បីបន្ធូរអារម្មណ៍ និងសម្រាកលម្ហែបន្ទាប់ពីហ្វឹកហាត់ខ្លាំងក្លា។ ដូចទៅនឹងមិត្តភ័ក្ដិជាច្រើនកូនកាត់វៀតណាម-អូស្ត្រាលីរូបនេះជាកីឡាករជំនាញផ្ដួលគូប្រកួតឲ្យសន្លប់យ៉ាងច្រើនដង។
ហ្គេមដែលរូបគេជ្រើសរើសដើម្បីលេងកម្សាន្តដំបូងគេគឺ Sega Mega Drive ឬ គេហៅថា Sega Genesis ហើយបន្ទាប់មកផ្លាស់ទៅលេង Nintendo 64 និង Sony Playstation។ ម្ចាស់ខ្សែក្រវាត់ ONE Featherweight World Title បានរៀបរាប់ដូច្នេះ ៖«វាជាការកម្សាន្តមួយដូចនៅពីក្មេងអីចឹង។ នៅលើ Sega Mega Drive ខ្ញុំលេង Alex Kidd និង Sonic The Hedgehog ហើយចំណែកនៅលើហ្គេម Nintendo 64 ខ្ញុំធ្លាប់លេង Mario Kart, GoldenEye 007, និង WrestleMania 2000 (បុរស)។ ហ្គេមផ្នែកចំបាប់ គឺល្អបំផុត»។ បន្ទាប់មក ខ្ញុំចាប់ផ្ដើមលេងនៅ លើ laptop កាលនៅវិទ្យាល័យដោយលេង Counter-Strike យ៉ាងច្រើន។ ក្រោយមកខ្ញុំឈប់លេង ព្រោះខ្ញុំលេងហ្គេមបាល់ឱប និងមានក្មេងៗនៅផ្ទះ»។