អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម ទំហំ​២០​លាន​ដុល្លារ​អាមេរិក​
07, Apr 2020 , 9:36 am        
រូបភាព
ដោយ: VOA
​រាជធានី​ភ្នំពេញ ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​សាជី​វ​កម្ម​អ អិ​ម អេ ខេ​ម​បូ​ឌា ក្នុង​ទំហំ​ទឹកប្រាក់ ៨០ ពាន់​លាន​រៀល ឬ​សមមូល​ជា​ប្រាក់​ដុល្លារ​រហូតដល់ ២០ លាន​ដុល្លារ​អាមេរិក (​ដោយ​យក​ចំនួន​ណា​ដែល​តូច​ជាង​) ក្នុងពេល​ឆាប់ៗ​នេះ​។ បើតាម​ប្រកាស​ព័ត៌មាន​របស់ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក បណ្ណ​បំណុល​នេះ មាន​រយៈពេល ៥​ឆ្នាំ និង​អត្រា​ការប្រាក់ ៥,៥០% ក្នុង​មួយឆ្នាំ​។ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បានទទួល​ការអនុញ្ញាត និង​ចុះបញ្ជី​ជា​ស្ថាពរ ពី​គណៈកម្មការ​មូល​ប​ត្រ កម្ពុជា (​គ​.​ម​.​ក​.) លើ​ឯកសារ​ផ្តល់ព័ត៌មាន សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​សាជីវកម្ម ជា​សាធារណៈ ហើយក៏​ទទួលបាន​លិខិតអនុញ្ញាត ចំពោះ​លទ្ធភាព​ដែល​អាច​ចុះបញ្ជី​សម្រាប់​មូល​ប​ត្រ​បំណុល ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​ផងដែរ កាលពីពេល​ថ្មីៗ​នេះ​។​
 
​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា នឹងត្រូវ​បើក​បរិវិសកម្ម​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ និង​បញ្ចប់ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​។ សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​ត្រូវបាន​បោះផ្សាយ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ហើយ​រំពឹងថា នឹង​ចុះ​ប​បញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​) នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​។​
 
​ក្រុមហ៊ុន​បោះផ្សាយ មានបំណង​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ដែល​បានមកពី​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ សម្រាប់​ទុន​បង្វិល​ដែលមាន​ស្រាប់​។ ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​តែមួយគត់ សម្រាប់​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​សាជី​វក​ម្ម អ អិ​ម អេ ខេ​ម​បូ​ឌា​។
​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា ទទួលបាន​ការធានា ១០០% ដោយ​ស្ថាប័ន Credit Guarantee and Investment Facility និង​ជា​សញ្ញា​បណ្ណ​ដែលមាន​ការធានា​ពី​ស្ថាប័ន CGIF ដំបូង​បំផុត នៅ​ប្រទេស​កម្ពុជា​។ 
 
​ការធានា​របស់​ស្ថាប័ន CGIF ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដែល​នឹងត្រូវ​រួមចំណែក​ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​៖
 
១. ការមកដល់​របស់​ស្ថាប័ន CGIF ក្នុងប្រទេស​កម្ពុជា​នឹង​ជំរុញ​ទីផ្សារ​មូលធន និង​ក្រុមហ៊ុន​ផ្សេងៗ​ដែលមាន​បំណង​ចូលរួម​ទីផ្សារ​មូលធន​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយសារ​មានការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ទៅលើ​របាយការណ៍​បញ្ជាក់​ពី​ការបំពេញ​កាតព្វកិច្ច​តាប​ច្បាប់​ទាំងអស់​របស់​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា ស្ថាប័ន CGIF បានសម្រេច​ចិត្ត​បង្ហាញ​សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា ទៅដល់​វិនិយោគិន​នៅ​បណ្តា​ប្រទេស​អំពី​ស្ថេរភាព​នៃ​ទីផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា​។​
 
២. ដោយសារតែ​ភាពល្បីល្បាញ និង​ចំណាត់ថ្នាក់​លទ្ធភាព​សង​របស់​ស្ថាប័ន CGIF ចំនួន​អ្នកវិនិយោគ​សក្តានុពល​សម្រាប់​ទីផ្សារ​មូលធន​នៅ​ប្រទេស​កម្ពុជា​មានការ​កើនឡើង ។ ស្ថាប័ន CGIF ទទួលបាន​ចំណាត់ថ្នាក់​លទ្ធភាព​សង “AA/A-1+” កម្រិត​សកល (​រយៈពេល​វែង & រយៈពេល​ខ្លី​) ទស្សនវិស័យ​ស្ថេរភាព កំណត់ដោយ​ភ្នាក់ងារ​វាយតម្លៃ​លទ្ធភាព​សង S&P នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​។ វិនិយោគិន​ដឹងថា​ការធានា​របស់​ស្ថាប័ន CGIF មានន័យថា​ការវិនិយោគ​របស់​ពួកគេ​មាន​សុវត្ថិ​ភាពមិន​ត្រឹមតែ​ដោយសារ​ចំណុចខ្លាំង​របស់​ស្ថាប័ន CGIF ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយសារតែ​ភាពរឹងមាំ​របស់​ក្រុមហ៊ុន​ដែល​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ដែលមាន​ការធានា​ដោយ​ស្ថាប័ន CGIF ។
៣. ក្រុមហ៊ុន​ក្នុងស្រុក អាច​កាត់បន្ថយ​ចំណាយ​ថវិកា​របស់​ពួកគេ​។ មូល​ប​ត្រ​បំណុល​ដែល​ធានា​ដោយ​ស្ថាប័ន CGIF ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​វិនិយោគិន​ស្ថាប័ន​នានា​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ ចំណាត់ថ្នាក់​លទ្ធភាព​ស​ង​ខ្ពស់​របស់​ស្ថាប័ន CGIF ធ្វើឱ្យ​ក្រុមហ៊ុន​បោះផ្សាយ​ដែលមាន​ការធានា​ផ្តល់​អត្រា​ការប្រាក់​ទាប​។ នេះ​មានន័យថា​ក្រុមហ៊ុន​បោះផ្សាយ​អាចធ្វើ​បុនហិរញ្ញប្បទាន​ដល់​ប្រតិបត្តិការ​របស់​ពួកគេ​ដោយ​ចំណាយ​ទាប​ដែល​អនុញ្ញាតឱ្យ​មានការ​កើនឡើង​នូវ​ប្រាក់ចំណេញ​។​
 
៤. មូល​ប​ត្រ​បំណុល​ដែល​ធានា​ដោយ​ស្ថាប័ន CGIF ធ្វើឱ្យ​អ្នក​បោះផ្សាយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថវិកា​របស់​ពួកគេ​។​​មុនពេល​មាន​មូល​ប​ត្រ​បំណុល​ក្រុមហ៊ុន​ក្នុងស្រុក ត្រូវ​ពឹង​ផ្អែកលើ​ប្រាក់កម្ចី​ធនាគារ​និង​ម្ចាស់​ភាគហ៊ុន​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​។ មូល​ប​ត្រ​បំណុល​ដែលមាន​ការធានា គឺ​បន្ថែម​ប្រភព​មូលនិធិ​ទី​បី​។ នេះ​កាត់បន្ថយ​ការពឹងផ្អែក​របស់​ក្រុមហ៊ុន​ទៅលើ​ប្រភព​មូលនិធិ​ណាមួយ ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​ខណៈពេលដែល​បង្កើន​ភាព​បត់បែន​និង​ស្ថេរភាព​។​
 
​អំពី​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក​៖
​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក (​ដែល​ហៅ​កាត់​ថា អ អិ​ម អេ ខេ​ម​បូ​ឌា​) គឺជា​ក្រុមហ៊ុន​ដែល​បានទទួល សិទ្ធិ​ចែកចាយ​យានយន្ត​នាំមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២ ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​ផ្តាច់មុខ​នូវ​ផលិតផល ដែលជា​ដំណោះស្រាយ​សម្រាប់​រាល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​មិនមែន​ពាណិជ្ជកម្ម នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ភ​ស្ថុ​ភារ​។ 
 
​ក្រុមហ៊ុន មានការ​រីកចម្រើន​ស្របពេល​នឹង​ការអភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា និង​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​រហូត​ដល់​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​យានយន្ត កសិកម្ម និង​គ្រឿង​បរិក្ខារ​ធុន​ធ្ងន់ និង​សេវាកម្ម​បន្ទាប់ពី​ការលក់​។ 
 
​អ អិ​ម អេ ខេ​ម​បូ​ឌា ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ក្នុងនាម​ជា​អ្នក​ចែកចាយ និង​នាំចូល​ផ្តាច់មុខ​នូវ​ម៉ាក​យានយន្ត និង​បរិក្ខា​ធុន​ធ្ងន់​លំដាប់​ពិភពលោក ដែល​រួមមាន ម៉ាក​Ford (​ចាប់តាំងពី​ឆ្នាំ ១៩៩៧) ម៉ាក Jaguar Land Rover (​ចាប់តាំងពី​ឆ្នាំ ២០១៣) ម៉ាក John Deere (​ចាប់តាំងពី​ឆ្នាំ ២០១១) ម៉ាក JCB (​ចាប់តាំងពី​ឆ្នាំ ២០១០) និង ម៉ាក FUSO (​ចាប់តាំងពី ឆ្នាំ ២០១០)​។​
 
​អំពី​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូ​យា​ល់ ស៊ី​ឃ្យួ​រឹ​ធី​៖
​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូ​យា​ល់ ស៊ី​ឃ្យួ​រឹ​ធី (​ដែល​ហៅ​កាត់​ថា អេស​ប៊ី​អាយ​)  គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​ផ្តល់ជូន​នូវ​សេវា​វិនិយោគ​គ្រប់បែប​រួមមាន ការធានា​ទិញ​មូល​ប​ត្រ ការប្រឹក្សា​យោបល់​ការរួមបញ្ចូល​គ្នា និង​ការទិញ​ក្រុមហ៊ុន និង​ឈ្មួញ​ជើងសា​មូល​ប​ត្រ​។ នៅក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូ​យា​ល់ ស៊ី​ឃ្យួ​រឹ​ធី ត្រូវបាន​ទទួលស្គាល់​ជា “Best Corporate and Investment Bank” ក្នុងប្រទេស​កម្ពុជា ដោយ​ទស្សនាវដ្ដី Asiamoney ដែល​នេះ​គឺជា​ការទទួលស្គាល់​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ​។ 
 
​អេស​ប៊ី​អាយ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១០ ហើយ​គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ​របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពេញសិទ្ធិ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​) ដើម្បី​ធ្វើ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​មូល​ប​ត្រ​។ 
 
​អេស​ប៊ី​អាយ បានទទួល​នូវ​ជោគជ័យ ពី​ប្រតិបត្តិការ​ជាច្រើន​ដែល​រួមមាន ការបោះ​ផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​(​ក​.​ស​.​ស​) ការបោះ​ផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) របស់​ភ្នំពេញ​អេស​អ៊ី​ហ្សិត ភីអិលស៊ី (​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​៖ ភីភី​អេស​ភី​) ការបោះ​ផ្សាយ​សញ្ញា​បណ្ណសា​ជីវ​កម្ម​ដំបូង​នៅ​កម្ពុជា ដែល​បោះផ្សាយ​ហត្ថា​កសិករ​លីមីត​ធី​ត (​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​: HKL21A) និង​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​សាជី​វ​កម្ម​របស់​ធនាគារ ABA (​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​៖ ABAA22A)​។​
 
​អំពី​ស្ថាប័ន CGIF៖
​ស្ថាប័ន Credit Guarantee and Investment Facility (“CGIF”) ត្រូវបាន​បង្កើត​ឡើងជា​ពហុភាគី​ដោយ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ចិន ជប៉ុន កូរ៉េ (“​អាស៊ាន​+៣”) និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB)​។ ស្ថាប័ន CGIF ត្រូវបាន​បង្កើត​ឡើងជា​មូលនិធិ​បរ​ធន​មួយ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយនឹង​ដើមទុន​ចំនួន ១.០៧៧,៦ លាន​ដុល្លារ​អាមេរិក ដែល​បានមកពី​ភាគី​ចូលរួម​បរិច្ចាគ​។ ក្នុងនាម​ជា​ផ្នែក​សំខាន់ នៃ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញា​បណ្ណ​អាស៊ី ស្ថាប័ន CGIF ត្រូវបាន​បង្កើតឡើង​ដើម្បី​អភិវឌ្ឍ និង​ពង្រឹង​រូបិយប័ណ្ណ​ក្នុងស្រុក និង​ទីផ្សារ​សញ្ញា​បណ្ណ​ក្នុង​តំបន់ ក្នុង​អាស៊ាន​+៣​។ ស្ថាប័ន CGIF បានចាប់ផ្តើម​ប្រតិបត្តិ​ការធានា​របស់ខ្លួន​នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១២ និង​ផ្តោតលើ​ការផ្តល់​ឥណទាន​ជា​ចម្បង​ចំពោះ​សញ្ញា​បណ្ណ​ដែល​បោះផ្សាយ​ជា រូបិយប័ណ្ណ​ក្នុងស្រុក ដោយ​ក្រុមហ៊ុន​បោះផ្សាយ​ដែលមាន​កេរ្តិ៍ឈ្មោះ​សាក​សម​នឹង​ទទួលបាន​ឥណទាន នៅក្នុង​តំបន់​អាស៊ាន​+៣៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម​៖
​លោក សេង ចាន់​ធឿន​
​នាយក​គ្រប់គ្រង​
​នាយក​ផ្នែក​ហិរញ្ញវត្ថុ​សាជីវកម្ម​
​ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី​
​ទូរស័ព្ទ​៖ +៨៥៥ ២៣ ៩៩៩ ៥៩៥ 
​ទូរស័ព្ទដៃ​៖ +៨៥៥ ១៦ ៩២៥ ២៥៩ / +៨៥៥ ៧៧ ៣៣៣ ៦២៩ 
​អ៊ីមែល​៖  
​គេហទំព័រ​៖ www.sbiroyal.com៕

Phnom Penh, 06 April, 2020 – R M A (Cambodia) Plc. (RMAC) announces that they obtained an approval from the Securities Exchange Commission of Cambodia (SECC) to issue corporate bonds on the Cambodian capital market. RMAC also obtained approval from Cambodia Securities Exchange (CSX) for the listing of the bonds on the CSX. RMAC will offer corporate bonds to the public with the total principal amount of KHR 80 billion (or its equivalent in USD of up to USD 20 million, whichever is lower) with a tenor of 5 years and coupon rate of 5.5% per annum. Subscription for the RMAC Bond begins on April 6, 2020, and concludes on April 8, 2020. The RMAC Bond will be issued on April 9, 2020 and is expected to be listed on CSX on April 30, 2020. 
 
Net proceeds from the bond issuance will be used to refinance the existing working capital facilities.
SBI Royal Securities is the sole financial advisor and underwriter for the RMAC Bond. 
 
The RMAC Bond is 100% guaranteed by the Credit Guarantee and Investment Facility (CGIF) and will be the first CGIF-guaranteed bond in Cambodia. The CGIF guarantee offers several benefits that will be shared by all stakeholders:
 
1. CGIF’s entry into Cambodia will increase the profiles of Cambodia’s capital market and of Cambodia’s dynamic local companies. Due to strict screening and due diligence procedures, the CGIF guarantee applied to the RMAC Bond shows investors around the world the soundness and safety of Cambodian companies and the Cambodian capital market. 
 
2. The pool of potential investors for Cambodia’s capital market will increase since CGIF-guaranteed bonds are respected and sought after by international investors due to CGIF’s strong capital position and high credit rating. CGIF is rated AA by S&P Global with “Stable” outlook as of 26 February 2020. Investors know that CGIF’s guarantee means that their investments are secure not only because of CGIF’s strength but because of the implied strength of the company issuing the bonds, as CGIF guarantees only sound, investment-grade companies. 
 
3. Local companies can lower their funding costs. GCIF-guaranteed bonds are highly sought after by institutional investors, both local and international. The high credit rating of CGIF applies to the guaranteed bonds and allows issuers to offer a lower coupon rate than would be possible with the guarantee. This means that issuers can finance their operations with lower costs, allowing for increased profitability.
 
4. CGIF-guaranteed bonds allow issuers to diversify their funding sources. Prior to bonds, local companies had to rely solely on bank loans and shareholders for funding business operations. Bonds, particularly guaranteed bonds, add a third source of funds. This reduces a company’s reliance on any one particular funding source, which lowers financial risk while increasing flexibility and stability.
About R M A (Cambodia) Plc.: 
 
RMA (Cambodia) Plc. (RMAC) is the leading authorized auto distributor in Cambodia. RMAC entered the market in 1992 as a provider of dedicated system solutions for commercial and non-commercial enterprises in the sectors of infrastructure, energy and logistics.  
 
The company has grown dramatically with the development of Cambodia and has expanded to include automotive, agricultural, construction, material handling, testing and cleaning equipment, and aftersales service of such equipment.
 
RMAC has earned a powerful reputation as the authorized distributor and dealer of world class automotive and heavy equipment brands including Ford (since 1997), Jaguar Land Rover (since 2013) John Deere (since 2011), JCB (since 2010), and FUSO (since 2010).
 
About SBI Royal Securities: 
SBI Royal Securities is the leading securities firm in Cambodia, offering a full range of investment services, which include underwriting, advising, mergers and acquisitions, and brokerage. In 2019, SBI Royal Securities was named as Cambodia’s “Best Corporate and Investment Bank” by Asiamoney magazine for the second year in a row. 
Established in February 2010, SBI Royal Securities Plc (SBIR) became the first Japanese financial institution to acquire the “full license” required to operate a securities business in Cambodia from Securities and Exchange Commission of Cambodia (SECC). 
 
SBI Royal Securities has completed many historic transactions including the IPO of the Port of Sihanoukville (CSX listing: PAS), the IPO of Phnom Penh Special Economic Zone (CSX listing: PPSP), and the first-ever corporate bond in Cambodia offered by Hattha Kaksekar Limited (CSX listing: HKL21A), as well as the corporate bond of ABA Bank (CSX listing: ABAA22A).
 
About CGIF:
Credit Guarantee & Investment Facility (CGIF) is a multilateral facility established by the Association of Southeast Asian Nations (“ASEAN”) members, China, Japan, Korea (“ASEAN+3”) and Asian Development Bank (“ADB”). It is established as a trust fund of ADB with paid-in capital of USD 1,077.6 million from its Contributors. As a key component of the Asian Bond Markets Initiative, CGIF was established to develop and strengthen local currency and regional bond markets in the ASEAN+3 region. CGIF commenced its guarantee operations on 1 May 2012 and seeks to provide credit enhancements mainly to local currency bonds issued by credit-worthy bond issuers domiciled in the ASEAN+3 region.
 
For further information: 
Mr. Seng Chan Thoeun
Managing Director 
Head of Corporate Finance 
SBI Royal Securities Plc 
Tel: +855 23 999 595 
Mobile: +855 16 925 259/+855 77 333 629 
E mail:  
Website: www.sbiroyal.com 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com