COVID-19
ជាតិ
COVID-19៖ កម្មករ​រោងចក្រ​ដែល​ព្យួរការងារ នឹង​ទទួលបាន​ថវិកា​ចំនួន​៧០​ដុល្លារ​
07, Apr 2020 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្មករ​រោងចក្រ​ដែល​ព្យួរការងារ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​COVID-19 និង​គ្មាន​ការបញ្ជាទិញ​នោះ នឹង​ទទួលបាន​ប្រាក់ខែ​៧០​ដុល្លារ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​


 
​ពី​ពិធី​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​៧ មេសា​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ប្រាក់ខែ​៧០​ដុល្លារ​នេះ គឺ​រដ្ឋាភិបាល​ផ្ដល់​៤០​ដុល្លារ ហើយ​ថៅកែ​រោងចក្រ​ផ្ដល់​៣០​ដុល្លារ​។ ចំណែក​កម្មករ​រោងចក្រ​ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ ក៏​មិនចាំបាច់​ទៅ​រៀន​បំប៉ន និង​បណ្ដុះបណ្ដាល​អ្វី​ដែរ​។​

ដំបូង​ឡើយ​រដ្ឋាភិបាល បានស្នើ​ឱ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ថវិកា​៤០​ភាគរយ នៃ​ប្រាក់ខែ​គោល​កម្មករ​១៩០​ដុល្លារ ខណៈ​រដ្ឋ​ជួយ​ចំណាយ​២០​ភាគរយ នា​អំឡុងពេល​គ្មាន​ការងារ​ធ្វើ​នេះ​។ ប៉ុន្តែ​ដោយសារតែ​ថៅកែ​រោងចក្រ​គ្មាន​លទ្ធផល​ផ្ដល់​ថវិកា​តាម​ការកំណត់ ទើប​ភាគី​ខាង​និយោជក​ស្នើសុំ​ផ្ដល់​ត្រឹម​៣០​ដុល្លារ​នេះ ក្រោយ​ប្រជុំពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ការងារ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com