COVID-19
ជាតិ
សម្ដេច ហ៊ុន សែន​៖ លទ្ធភាព​ប្រកាសអាសន្ន​ដោយសារ​COVID-19 មានតែ ០,១​ភាគរយ​
07, Apr 2020 , 11:52 am        
រូបភាព
​ភ្នំពេញ​៖ លទ្ធភាព​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដោយសារ​COVID-19 គឺមាន​តិចតួច​ណាស់​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៧ មេសា​។​


 
​ឆ្លើយ​នឹង​សំនួរ​អ្នកសារព័ត៌មាន សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន មិនមែន​ចេះតែ​អនុវត្តតាម​ការនឹកឃើញ ឬ​ចង់បាន​នោះទេ ។ សម្ដេច ដែល​ធ្លាប់​ជួប​ស្ថានភាព​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ បាន​បញ្ជាក់ថា ការប្រកាសអាសន្ន វា​នឹង​ផ្ដល់​ផល​លំបាក​គ្រប់យ៉ាង​ដល់​ពលរដ្ឋ​នៅក្នុង​ប្រទេស​។ 
 
​ងាក​មក​និយាយ​ពី​ស្ថានភាព​ជំងឺ​COVID-19​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​បរិបទ​នៃ​ជំងឺ​នេះ មិនទាន់​ដល់គ​ម្រិ​ត​ធ្ងន់ធ្ងរ​ឡើយ ដូច្នេះ​លទ្ធភាព​ប្រកាសអាសន្ន​ដោយសារ​COVID-19 មានតែ ០,១​ភាគរយ​ប៉ុណ្ណោះ​។​

ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស បាន​បញ្ជូន​ដល់ដៃ​រដ្ឋសភា​ពិនិត្យ​ហើយ បន្ទាប់ពី​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​រួច នឹង​បញ្ជូនទៅ​ព្រឹទ្ធ​ភាព មុននឹង​ថ្វាយ​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​។ នេះ​ជាការ​បង្ហើប​របស់​សម្ដេច ហ៊ុន សែន​៕​

© រក្សាសិទ្ធិដោយ thmeythmey.com