COVID-19
ជាតិ
សង្គមជាតិ
កន្លែងម៉ាស្សានិងស្ប៉ាទាំងអស់ ត្រូវបិទបណ្តោះអាសន្ន
07, Apr 2020 , 12:48 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល សម្រេចបិទអាជីវកម្មម៉ាស្សានិងស្ប៉ាគ្រប់ទីកន្លែង ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ រហូតដល់មានសេចក្តីសម្រេចថ្មី។​ នេះបើតាមលិខិតជូនដំណឹងរបស់លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលផ្ញើជូនអភិបាលរាជធានី-ខេត្តទាំង២៥ នៅថ្ងៃទី៧ ខែមេសា។



ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាល បានបិទអាជីវកម្មជាហូរហែ រួមមាន ខារ៉ាអូខេ ក្លិបកម្សាន្ត ក្លិបហាត់ប្រាណ រោងកុន ប៊ីហ្កាឌិន និង កាស៊ីណូ ជាដើម។ សាលារៀន សារមន្ទីរ និង ព្រះបរមរាជវាំង ក៏ត្រូវបិទដែរ។ ចំណែកការប្រគំតន្រ្តីតាមទីសាធារណៈនិងការជួបជុំតាមបែបសាសនា ក៏ត្រូវផ្អាក។ 

រដ្ឋាភិបាល នឹងគិតគូរពីការបើកឡើងវិញ នៅពេលណាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានការធូរស្បើយ៕  

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com