COVID-19
ជាតិ
អនុក្រឹត្យតម្រូវឲ្យធ្វើការធម្មតាទាំង៤ថ្ងៃនាពេលចូលឆ្នាំ ហើយរដ្ឋនឹងសង៥ថ្ងៃវិញ រូបភាព៖ AFP
× ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចជាផ្លូវការនៃការលើកពេល សម្រាប់ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សម្រាប់ឆ្នាំ២០២០។ នេះបើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៨មេសា។
អនុក្រឹត្យនេះបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១៣ដល់១៦មេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំប្រតិទិនដើម្បីចូលរួមពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរនោះ មន្ត្រីរាជការ និយោជិត កម្មករកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ។
អនុក្រឹត្យ នេះ ចេញមួយថ្ងៃក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ បានប្រកាសក្នុងសន្និសីទសារព័ត៌មាន ដោយការសម្រេចលើកពេលនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរាលដាលជំងឺ COVID-19។ តាមរយៈហ្វេសប៊ុករបស់ខ្លួន សម្តេចក៏បានអះអាងផងដែរថា រដ្ឋាភិបាលនឹងសងថ្ងៃឈប់សម្រាកថ្ងៃវិញ៕
Tag:
ចូលឆ្នាំខ្មែរ
Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com