គ្មានអ្វី​ជួយ​កម្ពុជា​ក្នុង​គ្រា​លំបាក​លោក អ៊ា​ម វ​ន្នី ផលិត​បទ​ចម្រៀង​«​បួងសួង​ឲ្យ​កម្ពុជា​»​ផុតពី​កូ​វីដ​-១៩
COVID-19
ជាតិ
សិល្បះ
គ្មានអ្វី​ជួយ​កម្ពុជា​ក្នុង​គ្រា​លំបាក​លោក អ៊ា​ម វ​ន្នី ផលិត​បទ​ចម្រៀង​«​បួងសួង​ឲ្យ​កម្ពុជា​»​ផុតពី​កូ​វីដ​-១៩
09, Apr 2020 , 12:29 pm        
រូបភាព
​ភ្នំពេញ​៖ គ្មានអ្វី​ជួយ​កម្ពុជា​ក្នុង​គ្រា​លំបាក​ដោយ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ លោក អ៊ា​ម វ​ន្នី ម្ចាស់​ផលិតកម្ម​មកុដ​មេ​ឌៀ ផលិត​បទ​ចម្រៀង​ក្រោម​ចំណងជើង​«​បួងសួង​ឲ្យ​កម្ពុជា​» ក្នុង​បំណង​ជួយ​បន់ស្រន់​ដល់​កម្ពុជា​ឲ្យ​រួច​ផុតពី​ជំងឺ​កូ​វីដ​-១៩ ។ «​បួងសួង​ឲ្យ​កម្ពុជា​» បទ​ម្រៀ​ង​ដែល​និពន្ធ​ទំនុកច្រៀង និង​មេ​ឡូ​ឌី​ដោយ លោក អ៊ា​ម វ​ន្នី និង​និពន្ធ​បទ​ភ្លេង​ដោយ លោក ឈិ​ត តេង​រិ​ទ្ធ នេះ ច្រៀង​រួមគ្នា​ដោយ​តារាចម្រៀង​៤​រូប ដែលមាន​លោក អ៊ា​ម វ​ន្នី លោក វ៉ាន់ ផល្លី លោក មាស មុន្នីរាជ និង​នាយ ចេ​ន​។ ទន្ទឹមនឹងនេះ លោក វ​ន្នី ក៏បាន​សំណម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ចំពោះ​ជំងឺ​កូ​វីដ​-១៩ នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ឲ្យ​បានល្អ​ទាំងអស់គ្នា​។​

 
​សូម​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក អ៊ា​ម វ​ន្នី ម្ចាស់​ផលិតកម្ម​មកុដ​មេ​ឌៀ ដែល​ផលិត​បទ​ចម្រៀង​«​បួងសួង​ឲ្យ​កម្ពុជា​» ដូចតទៅ​៖
 

Tag:
 កូ​វីដ​-១៩
 ​មកុដ​មេ​ឌៀ​
 ​បទ​ចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com