ពីនេះ ពីនោះ
«​សង្ក្រាន្ត​» ឬ​«​សង្ក្រាន្តិ​»​មាន​អត្ថន័យ​យ៉ាងណា​?
10, Apr 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​សង្ក្រាន្ត​»​ចេញពី​ភាសាសំស្ក្រឹត «​សង្ក្រាន្តិ​»​។ បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត សង្ក្រាន្ត មានន័យថា ជា​ដំណើរ​ឃ្លាត​ចាក​ទី ការឈាន​ចូលដល់ ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា ពេញ​គ្រប់​ជាមួយ​ឆ្នាំ (​ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​)​។​

 
​ក្នុង​ពិធី​ចូលឆ្នាំថ្មី សង្ក្រាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃទី ១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី​២ ជា ពារ​កណ្ដាល ឬ​ហៅថា វ័ន​បត (​ថ្ងៃ​ខ្វាក់​), ថ្ងៃទី ៣ ជា ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯ​។ ថ្ងៃ​សង្ក្រាន្ត​, ពិធី​សង្ក្រាន្ត​។ ត្រស្តិ​សង្ក្រាន្ត​ពិធី​ត្រស្តិ​និង​សង្ក្រាន្ត​ដែល​ក្សត្រិយ៍​ពី​បុរាណ​រួមគ្នា​ក្នុង​កាល​តែមួយ​។​
 
​នៅ​ឡាវ និង​ថៃ ពាក្យ «​សង្ក្រាន្ត​» ត្រូវបាន​ប្រើ​ជំនួស​ថា ជា​ពិធី​ចូលឆ្នាំថ្មី​។ ក្រៅពី​ភាសា​កំណើត​ថា Pii Mai ជនជាតិ​ឡាវ​ហៅ​ការ​ប្រារព្ធ​ឆ្នាំ​ថ្មី​របស់ខ្លួន​ថា Songkran​។ រីឯ​ក្នុង​ភាសា​ថៃ​វិញ គេ​និយម​ហៅ «​សុង​ក្រាន​» (​សង្ក្រាន្ត​) តែម្តង​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com