ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​២ បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ភ្នំពេញ និង​កំពង់ស្ពឺ​
11, Apr 2020 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖  គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​CDC  អនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​២ បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។  បើតាម​ការចុះផ្សាយ​រប​ស់​CDC នៅ​ថ្ងៃទី​១០​មេសា ឆ្នាំ​២០២០ ក្រុមហ៊ុន​ទាំង​២​នេះ មាន​ទុនវិនិយោគ​ជាង​៨​លាន​ដុល្លារ​។

 
CDC បាន​បញ្ជាក់ថា ក្រុមហ៊ុន​ដែលមាន​មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នោះ មាន​ក្រុមហ៊ុន​HUA WU GARMENT (CAMBODIA) CO., LTD មាន​ទុនវិនិយោគ​៣,១​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជាង​១​ពាន់​កន្លែង​។ ក្រុមហ៊ុន​នេះ​មាន​ទីតាំង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន T.S SPORT (CAMBODIA) CO., LTD មាន​គម្រោង​វិនិយោគ​នៅ ឃុំ​ខ្ចុំ​ត្រាំ​ង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​៥,២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជាង ១,៦​ពាន់​កន្លែង​។​


 
​ជាមួយគ្នានេះ CDC ក៏បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន WORLD BEST FEATHER CO., LTD បង្កើត​រោងចក្រ​ផលិត​សំឡី​ពី​រោមសត្វ នៅ​ខេត្ត​ត្បូងឃ្មុំ និង​ក្រុមហ៊ុន BAO HAO CHANG PACKING CO., LTD បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​និង​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ខេត្តកំពង់ស្ពឺ ផងដែរ​។ បើតាម​CDC ក្រុមហ៊ុន WORLD BEST FEATHER មាន​ទុនវិនិយោគ​២,១​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជិត​៣០០​កន្លែង​។ រីឯ BAO HAO CHANG PACKING មាន​ទុនវិនិយោគ​៣,៥​លាន​ដុ​លា្ល​រ អាចបង្កើត​ការងារ​បាន​ជាង​១៥០​កន្លែង ដល់​ប្រជាពលរដ្ឋ​៕




 

Tag:
 CDC
  រោងចក្រ​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com