COVID-19
ជាតិ
COVID-19៖ ម៉ាឡេស៊ី២នាក់នៅ​កំពង់ចាមសះស្បើយ តែ២ករណីថ្មី មានស្ត្រីវៀតណាម និងស្វាមីកាណាដា
12, Apr 2020 , 8:39 am        
រូបភាព
ក្រសួងសុខាភិបាល នា​ថ្ងៃនេះ បាន​ប្រកាសពីករណីជាសះស្បើយ២ទៀតពី COVID-19 ដែលក្នុងនោះមាន​បុរសម៉ាឡេស៊ី២នាក់នៅកំពង់ចាម តែជាមួយគ្នានេះ ក៏មានករណី២ថ្មី ទៀតផងដែរ ដោយអ្នកជំងឺជាស្ត្រីទេសចរវៀតណាម ស្នាក់នៅអាផាតមិនមួយនៅផ្លូវ​៣០២សង្កាត់បឹងកេងកង១ រួមជាមួយ​ស្វាមីជន​ជាតិ​កាណាដាដើមកំណើត​ចិនដែល​បម្រើការ​នៅកាស៊ីណូមួយ។ មកដល់ពេលនេះ កម្ពុជាករណីឆ្លង COVID-19 ចំនួន​១២២នាក់ ក្នុងនោះ ៧៧នាក់សះស្បើយ ដែលស្មើនឹង៦៣.១១ភាគរយ។



 អ្នកជា​សះស្បើយ​ទាំង​២​នាក់​នេះ គឺ​បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៤​ឆ្នាំ និង​អាយុ​៥៨​ឆ្នាំ មកពី​ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​ងារ​សាសនា នៅ​ភូមិ​ឃុំ​ស្រុក​កងមាស ខេត្តកំពង់ចាម ។​

នៅថ្ងៃនេះ ក្រសួង​ក៏​ប្រកាសថា​បាន​រកឃើញ​ប្តី​ប្រពន្ធ ឆ្លង​ថ្មី​២​នាក់​ទៀត ដែលជា​ស្ត្រី​ជនជាតិ​វៀតណាម អាយុ​២៤​ឆ្នាំ ជា​ភ្ញៀវទេសចរ​ស្នាក់នៅ​ខុន​ដូ​មួយ នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ និង​បុរស​ជា​ប្ដី ជនជាតិ​កាណាដា​(​ដើមកំណើត​ចិន​) អាយុ​៥០​ឆ្នាំ បម្រើ​ការងារ​នៅកាស៊ី​ណូ​ក្នុង​រាជធានី​ភ្នំពេញ ។​បច្ចុប្បន្ន​អ្នក​ឆ្លង​២​នាក់​នេះ កំពុង​សម្រាក​ព្យ​បាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រាម​។​

​សូមជម្រាបថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​នៅ​កម្ពុជា មាន​ចំនួន ១២២​នាក់ ក្នុងនោះ​មាន​អ្នក ជាសះស្បើយ ចំនួន ៧៧​នាក់ ដែល​រួម មាន​ជនជាតិ​ចិន​១​នាក់​, ជនជាតិ​អង់គ្លេស​៤​នាក់​, ជនជាតិ​បែ​ល​ហ្សិ​ក ១​នាក់​, ជនជាតិ បារាំង​២៥​នាក់​, ជនជាតិ ម៉ាឡេស៊ី ១០​នាក់ និង​ជនជាតិខ្មែរ​៣៦​នាក់​។ ចំណែក​អ្នក កំពុង សម្រាក ព្យ​បាល មាន ចំនួន ៤៥​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com