កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Moss អតីតអ្នកប្រណាំងរថយន្ត F1 របស់ Mercedes ស្លាប់នៅអាយុ៩០
× Sir Stirling Moss វីរបុរសប្រណាំងរថយន្ត Formula One របស់អង់គ្លេស ស្លាប់ក្នុងអាយុ៩០ឆ្នាំ ដោយសារជំងឺប្រចាំកាយដែលញាំញីរយៈពេលយូរមកហើយ។ Moss ជាកីឡាករចក្រភពអង់គ្លេសដំបូងគេបង្អស់ដែលឈ្នះការប្រណាំងនៅទីលានក្នុងទឹកដីខ្លួនឯង British Grand Prix។
Moss ត្រូវបានចាត់ទុកថាជាអ្នកបើកបររថយន្តប្រណាំងកម្រិតពិភពលោកដ៏អស្ចារ្យម្នាក់ក្នុងចំណោមកីឡាករទាំងអស់ទោះបីលោកមិនធ្លាប់ឈ្នះជើងឯកកីឡាប្រណាំងរថយន្ត ឬកាំជ្រួចលើផ្ទៃរាបលំដាប់ពិភពលោកនេះក៏ដោយ។
បុរសសញ្ជាតិអង់គ្លេសរូបនេះ បានប្រកាសចាកចេញពីជីវិតសាធារណៈកាលពីខែមករា ឆ្នាំ ២០១៨ ដោយសារតែបញ្ហាសុខភាពដុនដាបរបស់លោក។ Moss ក៏ធ្លាប់ទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យសិង្ហបុរីរយៈពេល ១៣៤ ថ្ងៃផងដែរ បន្ទាប់ពីទទួលរងជំងឺផ្លូវដង្ហើម នាខែធ្នូ ឆ្នាំ ២០១៦។
អតីតអ្នកបើកបរឲ្យក្រុមប្រណាំង Mercedes រូបនេះ ធ្លាប់ឈ្នះការប្រណាំង ១៦លើក ក្នុងចំនោម៦៦លើក នៃព្រឹត្តិការណ៍ប្រណាំង F1 ចន្លោះពីឆ្នាំ ១៩៥១ ដល់ ១៩៦១។ Moss បានក្លាយជាអ្នកបើកបរជនជាតិអង់គ្លេសដំបូងគេដែលឈ្នះការប្រណាំងក្នុងផ្ទះខ្លួនឯង នៅឆ្នាំ ១៩៥៥ នាទីលាន Aintree (បច្ចុប្បន្នទីលានប្រណាំងសេះ)។ បើទោះមិនធ្លាប់ឈ្នះពាន តែ Moss ធ្លាប់បញ្ចប់លទ្ធផលរងជើងឯកដល់ទៅ៤ដងក្នុងអាជីព៕
Tag:
Formula One
Sir Stirling Moss
© រក្សាសិទ្ធិដោយ thmeythmey.com