ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ជួយ​ព្យាបាល​ប្រព័ន្ធ​សរសៃប្រសាទ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ជួយ​ព្យាបាល​ប្រព័ន្ធ​សរសៃប្រសាទ​?
15, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រព័ន្ធ​សរសៃប្រសាទ​ដើរតួនាទី​យ៉ាង​ចាំបាច់​ក្នុង​រាងកាយ​ដោយ​វា​ទទួលខុសត្រូវ​សម្រាប់​មុខងារ​ផ្សេងៗ​គ្នា​នៃ​រាងកាយ​ចាប់ពី​ការរំលាយ​អាហារ​ដល់​ប្រតិកម្ម​តបត​នឹង​ស្ថានភាព​ផ្សេងៗ​ដែល​អ្នក​ជួបប្រទះ​។ ប្រព័ន្ធ​សរសៃប្រសាទ​ក៏​ទទួលទាន​ខុសត្រូវ​ចំពោះ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​ដែល​មានន័យថា​ប្រសិនបើ​អ្នកថែរក្សា​វា​មិនបាន​ត្រឹមត្រូវ ឬ​នៅពេល​ប្រព័ន្ធ​សរសៃប្រសាទ​មាន​បញ្ហា​វា​អាច​បង្ក​ជំងឺ​ផ្សេងៗ រួមទាំង​ជំងឺផ្លូវចិត្ត​ផងដែរ​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​ព្យាបាល​ប្រព័ន្ធ​សរសៃប្រសាទ ៖

១. បន្លែ​បៃតង​
 
​ការរួមបញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ គឺ​ល្អ​ណាស់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ប្រព័ន្ធ​ប្រសាទ​។ នេះ​ក៏​ព្រោះតែ​បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C វីតាមីន B វីតាមីន E ម៉ាញ៉េ​ស្យូ​ម សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ច្រើន​ផ្សេងទៀត​ដែល​រាងកាយ​ត្រូវការ​ដើម្បី​កាន់តែ​រឹងមាំ​។ វីតាមីន B អាចជួយ​ប្រព័ន្ធ​សរសៃប្រសាទ​ក្នុងការ​សំយោគ ក៏ដូចជា​ប​ញ្ចូ​ន​សរសៃប្រសាទ neurotransmitters ដែល​នឹង​ធ្វើឱ្យ​អ្នក​ដកដង្ហើម​បាន​កាន់តែ​ប្រសើរ សម្រួល​ចង្វាក់បេះដូង ហើយ​ក្រពះ​ចាប់ផ្ដើម​ដំណើរការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ​។​
 
២. សូកូឡា​ខ្មៅ​
 
​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ​។ សូកូឡា​ខ្មៅ​មាន​ផ្ទុក​សារធាតុ L-tryptophan ដែល​ជួយផ្ដល់​ភាព​ស្ងប់​ដល់​ខួរក្បាល​សម្រួល​ប្រព័ន្ធ​សរសៃប្រសាទ​។ ម៉ាញ៉េ​ស្យូ​ម​ក្នុង​សូកូឡា​ខ្មៅ​ក៏​ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃប្រសាទ​ផងដែរ​។​
 
៣. ផ្លែ​បឺ​រ​

​ជា​អាហារ​មួយ​ប្រភេទ​ទៀត​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B វីតាមីន A និង​វីតាមីន C ចាំបាច់​សម្រាប់​សុខភាព​ប្រព័ន្ធ​សរសៃប្រសាទ​។ ម៉ាញ៉េ​ស្យូ​ម​និង​កាល់ស្យូម​ក្នុង​ផ្លែ​បឺ​រ​ក៏​ជួយ​សម្រួល​ប្រព័ន្ធ​សរសៃប្រសាទ​ផងដែរ​។​
 
៤. ត្រី​សម្បូរ​ខ្លាញ់​

​ជា​អាហារ​ដែល​សំខាន់បំផុត​មួយ​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​។ ត្រី​សម្បូរ​ខ្លាញ់​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ខ្ពស់​ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​រួមទាំង​ប្រព័ន្ធ​ប្រសាទ​។​

៥. បឺ​រី​
 
​រួមមាន​ស្ត្រ​បឺ​រី ឈើ​រី និង​ប្លូ​បឺ​រី​ជាដើម​សុទ្ធតែជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​បំបាត់​ស្ត្រេ​ស​និង​សម្រួល​ប្រព័ន្ធ​សរសៃប្រសាទ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com