ការទទួលទានអាហារហឹរអាចបណ្ដាលឱ្យមានអារម្មណ៍ក្ដៅនិងក្រហាយលើអណ្ដាត ប៉ុន្តែអាហារប្រភេទនេះអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាព។ ចង់ដឹងឬអត់ថាតើអាហារហឹរល្អយ៉ាងណាខ្លះ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានអាហារហឹរ ៖
១. វាជួយពង្រឹងសុខភាពបេះដូង
នេះក៏ព្រោះតែវត្តមានរបស់ម្ទេសដែលមានក្នុងអាហារហឹរជួយបន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងប្រឆាំងការរលាកទប់ស្កាត់ហានិភ័យនៃបញ្ហាបេះដូង។
២. វាជួយឱ្យស្រកទម្ងន់
ការទទួលទានអាហារហឹរមានប្រយោជន៍ណាស់សម្រាប់អ្នកដែលចង់ស្រកទម្ងន់។ ភាពហឹរក្ដៅបង្កើនការដុតរំលាយអាហារក្នុងរាងកាយ ព្រមទាំងសមត្ថភាពនៃការដុតបំផ្លាញជាតិខ្លាញ់គួរឱ្យកត់សម្គាល់។ អាហារហឹរក៏ជួយបន្ថយចំណង់អាហារ ឬភាពឃ្លានផងដែរ។
៣. វាជួយបញ្ចុះសម្ពាធឈាម
អត្ថប្រយោជន៍សុខភាពមួយទៀតដែលអ្នកអាចទទួលបានពីការទទួលទានអាហារហឹរ គឺវាជួយបញ្ចុះសម្ពាធឈាម។ អាហារហឹរភាគច្រើនមានផ្ទុកវីតាមីន A និងវីតាមីន C ដែលជួយពង្រឹងជញ្ចាំងនៃបេះដូង ខណៈដែលកម្ដៅពីម្ទេសបង្កើនលំហូរឈាមដូច្នេះសម្ពាធឈាមអ្នកនឹងប្រក្រតី។ ការទទួលទានអាហារហឹរជួយឱ្យបេះដូងដំណើរការត្រឹមត្រូវកាត់បន្ថយហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។
៤. វាអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
ដូចបានរៀបរាប់ខាងលើអាហារហឹរជួយបញ្ចុះសម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី ហើយអ្នកនឹងអាចចៀសផុតពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលជាមិនខាន។
៥. វាជួយឱ្យអារម្មណ៍ល្អប្រសើរ
ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះបញ្ហាអារម្មណ៍ឆាប់ប្រែប្រួល ចូរសាកល្បងទទួលទានអាហារហឹរ។ អាហារប្រភេទនេះជួយបង្កើនការបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ ដូច្នេះអ្នកនឹងមានអារម្មណ៍ប្រសើរជាងមុន៕
ត្រួតពិនិត្យដោយ www.health.com.kh