ជាតិ
ត្រីកំព្រាមស មានដើមកំណើតពីតំបន់ទឹកភ្លាវ ចរាចរចូលទៅរស់នៅក្នុងទឹកសាប នៃអាងទន្លេមេគង្គ ត្រីកំព្រាមស។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល
× ត្រីកំព្រាមស គឺជាប្រភេទត្រីដែលរស់នៅក្នុងតំបន់ត្រូពិក ចាប់កំណើតក្នុងទឹកភ្លាវ (ទឹកសមុទ្រលាយទឹកសាប) ហើយធ្វើចរាចរផ្លាស់ទីចូលទៅរស់នៅក្នុងទឹកសាប តាមបណ្តាទន្លេផ្សេងៗ ក្នុងតំបន់ នៃប្រទេសកម្ពុជា ឡាវ វៀតណាម និងថៃ ចាប់ពីទន្លេមេខ្លង ពីភាគខាងត្បូងនៃប្រទេសឡាវ ខាងក្រោមល្បាក់ខោន អាងទន្លេមេគង្គ ទន្លេសាប និងបឹងទន្លេសាប ទន្លេបាសាក់ ក្នុងប្រទេសកម្ពុជា រហូតដល់តំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។
វាមានឈ្មោះវិទ្យាសាស្ត្រ (Polynemus aquilonaris) និងឈ្មោះជាភាសាអង់គ្លេស Northern paradise fish មានប្រវែងដងខ្លួនអតិបរមា ១៥.៨ ស.ម។ វាស៊ីពពួកសត្វមានសម្បកតូចៗ ដូចជា ក្តាម កំពឹស បង្គា ព្រោនជាដើម ជាអាហារ។
កត្តាគំរាមកំហែងចំពោះត្រីកំព្រាមស មានដូចជា៖ ការបំពុលបរិស្ថាន និង ការនេសាទហួសកម្រិត គឺជាបញ្ហាប្រឈមយ៉ាងខ្លាំងចំពោះពួកវា។
ដកស្រង់ចេញពីប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org
© រក្សាសិទ្ធិដោយ thmeythmey.com