ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
របរលក់គោមរបស់អ្នកស្រី បូនិច្ច នៅតែមានទីផ្សារ ទោះបុណ្យចូលឆ្នាំ ត្រូវផ្អាក
× ភ្នំពេញ៖ ជាទូទៅ នៅពេលជិតដល់ពិធីបុណ្យចូលឆ្នាំ គេតែងរៀបចំតុបតែងលម្អនៅតាមទីកន្លែងកម្សាន្តនានា សម្រាប់ឲ្យមនុស្សម្នាទៅទស្សនាកម្សាន្ត។ ប៉ុន្តែក្រោយពីមានការរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាល បានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីកាត់បន្ថយការជួបជុំគ្នា ហើយឲ្យពលរដ្ឋប្រារព្ធពិធីនៅតាមផ្ទះរៀងៗខ្លួន។ ទោះជាយ៉ាងនេះក្ដី ក៏របរលក់គោម និងសម្ភារតុបតែងសម្រាប់ចូលឆ្នាំរបស់អ្នកស្រី នឿន បូនិច្ច នៅតែមានទីផ្សារ គ្រាន់តែមានការកាត់បន្ថយតិចជាងឆ្នាំមុនៗ។
អ្នកស្រី នឿន បូនិច្ច ជាម្ចាស់អាជីវកម្មលក់សម្ភារតុបតែង សម្រាប់ពិធីបុណ្យចូលឆ្នាំ ដូចជា គោមផ្កាយ, ទង់, ស្លាកសួស្ដីឆ្នាំថ្មី, អង្រុត, ទ្រូ និង មួកស្លឹក ជាដើម។ ក្រៅពីរដូវចូលឆ្នាំ អ្នកស្រី ប្រកបរបរធ្វើស្លាកយីហោ។ អ្នកស្រី ប្រកបរបរទាំងនេះជាង១០ឆ្នាំមកហើយ ដោយបន្តពីម្ដាយ។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
Tag:
ចូលឆ្នាំ
របរលក់គោម
© រក្សាសិទ្ធិដោយ thmeythmey.com