អត្ថបទពាណិជ្ជកម្ម
ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ទឹកបរិសុទ្ធ​កម្ពុជា និង​ទឹក​ផ្លែឈើ​ជូ​ប ដល់​សមត្ថកិច្ច កំពុង​យាមល្បាត​
15, Apr 2020 , 6:50 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​កម្ពុជា និង​ទឹក​ផ្លែឈើ​ជូ​ប សរុប​ជាង​២៥០០​កេស ដល់​សមត្ថកិច្ច ដែល​កំពុង​ប្រចាំការ​តាម​រនាំង​បិទផ្លូវ​ឆ្លង​ព្រំប្រទល់​ខេត្ត​ក្រុង​នានា​ទាំងអស់​។​
 
​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ក្នុង​មួយ​ទីតាំងនូវ​ទឹកបរិសុទ្ធ​ចំនួន​១០​កេស ទឹក​ផ្លែឈើ​ជូ​ប​១០​កេស និង​ឆត្រ​ពីរ​ផងដែរ​។​
 
​លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានឱ្យដឹងថា​៖ «​ការឧបត្ថម្ភ​ទឹកបរិសុទ្ធ និង​ភេសជ្ជៈ​លើក​នេះ គឺជា​ការចូលរួម​បន្ថែមទៀត​ក្រៅពី​ការចូលរួម​ជា​ថវិកា និង ផលិតផល ដែល​ក្រុមហ៊ុន ជីប ម៉ុង បាន​បរិច្ចាគ​ជូន​រដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩»​។ 
 
​ក្នុង​ឆ្នាំ​២០២០ នេះ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​កម្ពុជា ៣៣០០០​កេស​ជូន​ដល់​មន្ទីរពេទ្យ​ចំនួន​៥ រួមមាន មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កាល់ម៉ែត  មន្ទីរពេទ្យ​កុមារ​ជាតិ  និង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ បន្ថែម​ពីនេះ ក៏បាន​ជូន​ទឹកបរិសុទ្ធ ៣​ពាន់​កេស និង ថវិកា ៥០​ម៉ឺន​ដុល្លារ​ដល់​ក្រសួងសុខាភិបាល និង ៥០​ម៉ឺន​ដុល្លារ​ផ្សេងទៀត​ដល់​កាកបាទក្រហមកម្ពុជា​។​
 
​ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ទឹកក្រូច​អាយ​ស៍ IZE ទឹកបរិសុទ្ធ​កម្ពុជា ស្រា​បៀរ​អ៊ិ​ច​ស្ត្រា​ស្តោ​ត Barrley Black និង​ស្រា​បៀរ គូ​ដូ ជាដើម​៕













(អត្ថបទពាណិជ្ជកម្ម)





Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com