ជាតិ
វីដេអូ
សុខភាព
បុរស​ប្រឈម​នឹង​កើត​«​ឫសដូងបាត​»​ច្រើនជាង​ស្ត្រី ដោយ​ការប្រើ​កម្លាំង​ពលកម្ម​ច្រើន (​ភាគ​៣)
16, Apr 2020 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ បុរស​មាន​ភាគរយ​កើត​ជំងឺ​ឫសដូងបាត​ច្រើនជាង​ស្ត្រី​២​ដង ព្រោះ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ដូចជា ការលើក​របស់​ធ្ងន់ៗ​ដែល​ធ្វើ​ឲ្យ​ងាយ​ឡើង​សម្ពាធ​នៅក្នុង​ពោះ បង្ក​ទៅជា​ជំងឺ​ឫសដូងបាត​។ នេះ​បើតាម​ការអះអាង​របស់​លោក​វេជ្ជបណ្ឌិត អ៊ឹម សោ​ភ​ណ្ឌ័ ឯកទេស​វេជ្ជសាស្ត្រ​ទូទៅ ដោយ​លោក​វិ​ជ្ជ​បណ្ឌិត​បញ្ជាក់ថា បុរស​ដែលមាន​វ័យ​ចំណាស់​ក៏​ប្រឈម​ច្រើន នឹង​កើត​ឫសដូងបាត​។



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត អ៊ឹម សោ​ភ​ណ្ឌ័ ឯកទេស​វិទ្យាសាស្ត្រ​ទូទៅ​នៃ​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ​ដូច​ទៅ​៖

 
 
​ទោះបី បុរស​មាន​ភាគរយ​ជំងឺ​ឫសដូងបាត​ច្រើន​ក៏ពិតមែន តែ​មនុស្ស​វ័យ​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើងទៅ ក៏មាន​ភាគរយ​កើត​ជំងឺ​ឫសដូងបាត​ច្រើន​ដែរ​។ លោក​វេជ្ជបណ្ឌិត សោ​ភ​ណ្ឌ័ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​មនុស្ស​មាន​អាយុ​ច្រើន​ធ្វើ​ឲ្យ​សរសៃ​វ៉ែន​ខ្សោយ និង​មិនសូវ​ធ្វើ​ចលនា​លំ​ហាត់ប្រាណ ដែល​ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​ឫសដូងបាត​ច្រើន​»​។​
 
​ជំងឺ​ឫសដូងបាត​មាន​រោគសញ្ញា​ដូចជា បន្ទោបង់​មាន​ឈាម ពិបាក​បន្ទោបង់ ឈឺចាប់​រាល់ពេល​បន្ទោបង់​ជាដើម​។ ប៉ុន្តែ រាល់ពេល​បន្ទោបង់​មាន​ឈាម​មិនមែន​សុទ្ធតែ​ជំងឺ​ឫសដូង​នោះទេ ពោលគឺ​អាចមាន​ជំងឺ​ដូចជា ដុំ​សាច់​ពោះវៀន មហារីក​ពោះវៀនធំ រលាក​ពោះវៀនធំ ដែល​ទាមទារ​ឲ្យ​អ្នកជំងឺ​ត្រូវ​ពិនិត្យ​និង​ធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ត្រឹមត្រូវ​៕

Tag:
 បុរស​
  ជំងឺ​ឫសដូងបាត​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com