COVID-19
ជាតិ
សង្គមជាតិ
បារាំង២នាក់ អាយុ៨០និងអាយុ៦១ឆ្នាំ ជាពីជំងឺកូវីដ១៩
16, Apr 2020 , 9:35 am        
រូបភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៦ មេសានេះ កម្ពុជា បានព្យាបាលអ្នកឆ្លងកូវីដ១៩ ជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ដែលតួលេខសះស្បើយកើនដល់ ៩៨នាក់ ស្មើនឹង ៨០,៣៣ភាគរយ។ ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ទៀតថា នៅព្រឹកនេះ កម្ពុជាមិនមានករណីឆ្លងថ្មីនោះទេ។



បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល អ្នកជាសះស្បើយទាំង២នាក់នេះ គឺជនជាតិបារាំង ដោយម្នាក់អាយុ៨០ឆ្នាំ ជាភ្ញៀវទេសចរដែលសម្រាកព្យាបាលនៅសណ្ឋាគារក្រុងព្រះសីហនុ និងនិងម្នាក់ទៀត អាយុ៦១ឆ្នាំ បានធ្វើដំណើរមកពីប្រទេសបារាំង និងស្នាក់នៅបណ្ដោះអាសន្នម្ដុំទួលទំពូង។

គិតព្រឹកថ្ងៃទី១៦ មេសានេះ កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩នោះទេ ដែលធ្វើឲ្យអ្នកឆ្លងសរុបមានចំនួន ១២២នាក់ ខណៈចំនួនកើនដល់ ៩៨នាក់ ស្មើនឹង ៨០,៣៣ភាគរយ។ សរុបអ្នកសះស្បើយ ៩៨នាក់ រួមមានជនជាតិខ្មែរ ៤១នាក់, ជនជាតិបារាំង ៣៧នាក់, ចិន ១នាក់, ម៉ាឡេស៊ី ១២នាក់, អង់គ្លេស ៤នាក់, បែលហ្សិក ១នាក់ និងជនជាតិឥណ្ឌូណេស៊ី ២នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com