អត្ថបទពាណិជ្ជកម្ម
ផាក​កាហ្វេ​៖ ប្រ៊ែ​ន​ខ្មែរ​មួយ​សម្រប​ខ្លួន​បាន​រហ័ស​ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩
16, Apr 2020 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
​ស្របពេល​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ យើង​ឃើញថា​អាជីវកម្ម​ជាច្រើន​បាន​រង​ផលប៉ះពាល់ ហើយ​ខ្លះ​ឈានទៅដល់​ការបិទ​អាជីវកម្ម​តែម្តង​។ ផ្ទុយទៅវិញ ផាក កាហ្វេ ដែលជា​ភោជនីយដ្ឋាន ប្រ៊ែ​ន​ខ្មែរ​ក្នុងស្រុក​មួយ បាននិងកំពុង​ឈរជើង​យ៉ាង​មាំ ថែមទាំង​ប្រកាស​រើស​បុគ្គលិក​ជាច្រើន​នាក់​បន្ថែមទៀត​ផងដែរ​។ តើ​ហេតុអ្វី​បានជា ផាក​កាហ្វេ អាច​សម្រប​ខ្លួន​បាន​ឆាប់រហ័ស ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ​?
 
​ចម្លើយ​នៃ​សំណួរ​ខាងលើ គឺ​មិនមែនជា​រឿង​ចៃដន្យ​នោះទេ​។ ស្រប​ពេលដែល​មនុស្ស​គ្រប់គ្នា ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅពេល​មក​ទទួលទាន​អាហារ​នៅ​ខាងក្រៅ ផាក កាហ្វេ បានធ្វើ​រឿង​ជាច្រើន​។ រាល់​បុគ្គលិក​ផាក​កាហ្វេ​ទាំងអស់ ត្រូវ​វាស់​កំដៅ​មុន​ចូលធ្វើការ​គ្រប់ៗ​គ្នា​។ បើ​សីតុណ្ហភាព​លើសពី ៣៧.៥ អង្សារ​សេ ពួកគេ​នឹងមិន​ត្រូវ​អនុ​ញ្ញា​ត្តិ​ឲ្យ​ចូលក្នុង​ហាង​ធ្វើការ​នោះទេ​។

ពួកគេ​ត្រូវ​ត្រឡប់ទៅផ្ទះ​សម្រាក និង​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​។ រាល់​បុគ្គលិក​ក្នុង​ហាង​ត្រូវ​ពាក់​ម៉ាស និង​ស្រោមដៃ​ជាដាច់ខាត​។ បើ​យើង​នៅក្នុង​ហាង​ហើយ​សង្កេត​ឱ្យបាន​ដិតដល់ ផាក កាហ្វេ បានដាក់​បុគ្គលិក​ម្មាក់​ពាក់អាវ​ពណ៌​បៃតង​ដែល​ការងារ​របស់គាត់​មានតែ​មួយ​មុខ​គត់​គឺ​សម្អាត​ទ្វារ តុ កៅអី និង​សម្ភារ​ផ្សេងៗ​ជាមួយ​ទឹក​សម្លាប់​មេរោគ​។ 


 
​អតិថិជន​តម្រូវ​ឲ្យ​វាស់​កំដៅ និង​លាង​ដែ​ជាមួយនឹង​អាល់កុល មុន​ចូល​ហាង​ផងដែរ ហើយ​បើ​សីតុណ្ហភាព​លើសពី​៣៧.៥ អង្សារ​សេ គឺ​មិនអាច​ឲ្យ​ចូល​ហាង​បាន​នោះទេ ដោយ​ពួកគាត់​អា​ចក​ម្ម៉​ង់​ខ្ចប់​យកទៅ​ទទួលទាន​នៅផ្ទះ ឬ​ក​ម្ម៉​ង់​តាម​សេវា​ដឹក​ជូន​ដល់ទី​កន្លែង ដែល​មិន​ប៉ះ​ផ្ទាល់​ជាមួយ​អតិថិជន​ដោយ​ឥតគិតថ្លៃ​។ អតិថិជន អាច​ប្រើ​ទូរស័ព្ទ​របស់ខ្លួន​ស្គែ​ន​បារ​កូដ ដើម្បី​មើល មី​នុយ​អេ​ឡិច​ត្រូ​និ​ច (E-Menu) ដើម្បី​ចៀសវាង​ការ​កាន់​សៀវភៅ​មី​នុយ​ផ្ទាល់​។ បន្ទាប់ពី​ទទួលទាន​រួច ក្រៅ​តែ​អំពី​ការចាយ​ក្រដាសប្រាក់ អតិថិជន​អាច​ទូរ​ទាត់​ទឹកប្រាក់​តាម​កាត​សមាជិក​ផាក​កាហ្វេ ឬ​ធនាគារ​ដៃគូរ​មួយចំនួន​ផងដែរ​។​
 
​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត ស្របពេល​ដែលមាន​អតិថិជន​មួយចំនួន​មិន​ចង់​ចេញ​ក្រៅ​តែ​ចង់​ទទួលទាន​អាហារ​បែប​សុខភាព​ឈ្ងុយឆ្ងាញ់ ផាក​កាហ្វេ បាន​ណែនាំ​សេវា​ដឹក​ជូន​ដល់ទី​កន្លែង​ដែល​មិន​ប៉ះ​ផ្ទាល់​ជាមួយ​អតិថិជន (Contactless Delivery Service) ដោយ​ឥតគិតថ្លៃ មុនគេ​នៅ​ប្រទេស​កម្ពុជា ដែល​តម្រូវឱ្យ​បុគ្គលិក​ដឹកជញ្ជូន នៅ​ឆ្ងាយ​ពី​អតិថិជន​យ៉ាងតិច ២​ម៉ែត្រ​នៅពេល​ប្រគល់​ម្ហូប​និង​ទទួល​ប្រាក់​។ ដើម្បី​ទំនុកចិត្ត​របស់​អតិថិជន ផាក កាហ្វេ មាន​ប័ណ្ណធានា​សុវត្ថិភាព​ចំណីអាហារ ដែលមាន​កត់ត្រា​ឈ្មោះ និង​សីតុណ្ហភាព​របស់​បុគ្គលិក​ចម្អិន និង​បុគ្គលិក​ដឹកជញ្ជូន​។ 


 
​អាជីវកម្ម​មួយ​រីកចម្រើន​ក្នុង​សហគមន៍ លុះត្រាតែ​តែ​សហគមន៍​នោះ​រីកចម្រើន​។ មិន​គ្រាន់តែ​គិត​អំពី​ការលក់ និង​ប្រាក់ចំណេញ​នោះទេ ផាក កាហ្វេ មាន​យុទ្ធនា​ការចូលរួម​ជួយ​ដល់​សង្គម​ផងដែរ​។ ផាក កាហ្វេ បាន​ចូលរួម​ជូន​ម្ហូបអាហារ​បែប​សុខភាព​មាន​អនាម័យ​ខ្ពស់​រសជាតិ​ឈ្ងុយឆ្ងាញ់ ដល់​ក្រុមការងារ​ជួរមុខ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​
 
​នៅពេល​មាន​វិបត្តិ​អ្វីមួយ​កើតឡើង យើង​មិនត្រូវ​ភ័យ​ស្លន់ស្លោរ​នោះទេ តែ​ត្រូវ​រិះរក​ឱកាស​និង​យុទ្ធសាស្ត្រ​ដែល​អាច​ឲ្យ​យើង​សម្រប​ខ្លួន​ទៅតាម​វិបត្តិ​នោះ​។ អ្វីៗ​ទាំងអស់​ត្រូវតែមាន​ផែនការ​ច្បាស់លាស់ ការអនុវត្ត​ត្រឹមត្រូវ និង​ការត្រួតពិនិត្យ​ជាប្រចាំ​។ អ្វីដែល​នាំ​ឲ្យ ផាក កាហ្វេ អាច​សម្រប​ខ្លួន​បាន​យ៉ាង​រហ័ស​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ សុទ្ធ​តែមាន​ផែនការ ការអនុវត្ត និង​ត្រួតពិនិត្យ​ជាប្រចាំ​និង​ច្បាស់លាស់​។ យើង​សង្ឃឹមថា វិបត្តិ​ជំងឺ​កូ​វីដ​១៩​នឹង​ចប់​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ការប្រកប​អាជីវកម្ម​នឹង​បាន​ប្រសើរឡើង​៕









(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com