COVID-19
ជាតិ
ចូលឆ្នាំ​ថ្ងៃទី​៣៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ថយចុះ ១២​លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៩
16, Apr 2020 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ មេសា ជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៥​លើក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ របួសធ្ងន់​ចំនួន ២២​នាក់ និង​របួសស្រាល ចំនួន​១២​នាក់​។ តួលេខ​នេះ បើ​ធៀប​នឹង​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៩ មានការ​ថយចុះ​១២​លើក​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ មេសា​នេះ​។


 
​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​កើតឡើង ១៥​លើក​នេះ បង្កឡើង​ដោយសារ​ការបើកបរ​លើ​ស​ល្បឿន​កំណត់ ការមិន​គោរព​សិទ្ធ និង​ការមិន​ប្រកាន់​ស្ដាំ​។ របាយការណ៍​ខាងលើ បន្ថែមថា យានយន្ត​ដែល​រងគ្រោះថ្នាក់​រួមមាន ម៉ូតូ និង​រថយន្ត​តូច​។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ២៧​លើក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៨​នាក់​, របួសធ្ងន់ ៣៦​នាក់ និង​របួសស្រាល ១៥​នាក់​៕ 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
  ចូលឆ្នាំថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com