ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ! ចង់បានស្បែកភ្លឺស្រស់ថ្លាមិនពិបាកឡើយ កុំរំលងអាហារទាំងនេះ
× អាហារក៏ជះឥទ្ធិពលលើសុខភាពស្បែកគួរឱ្យកត់សម្គាល់ផងដែរ។ ថាតើអាហារអ្វីខ្លះជួយឱ្យស្បែកស្រស់ថ្លាស្អាតបែបធម្មជាតិ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ប៉ុន្តែខ្លាញ់មិនល្អនិងជាតិសូដ្យូមទាបដែលល្អសម្រាប់សុខភាពស្បែកស្រស់ថ្លាស្អាត។ ការទទួលទានត្រីសម្បូរខ្លាញ់ជួយរក្សាសំណើមស្បែកពីខាងក្នុងទប់ស្កាត់ភាពលេចឡើងនូវស្នាមជ្រីវជ្រួញ។
២. បន្លែបៃតង
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម បន្លែបៃតងក៏ជាប្រភពដ៏ល្អបំផុតនៃជាតិរ៉ែ ព្រមទាំងវីតាមីនសំខាន់ៗរួមបញ្ចូលទាំងវីតាមីន E និងវីតាមីន D ដែលចាំបាច់សម្រាប់ការផលិតនិងបង្កើតកោសិកាស្បែកឡើងវិញ។ ដូច្នេះកុំភ្លេចរួមបញ្ចូលបន្លែក្នុងរបបអាហារប្រចាំថ្ងៃ។
៣. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
ក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ ដែលជួយស្បែកផលិតជាតិប្រេងដើម្បីរក្សាសំណើមទប់ស្កាត់បញ្ហាស្បែកស្ងួត។ មិនត្រឹមតែស្បែកប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជក៏ល្អសម្រាប់ផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។ អាស៊ីតខ្លាញ់ចាំបាច់ហៅថាអាស៊ីតអាមីណូក្នុងគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជជួយទប់ស្កាត់ហានិភ័យនៃជំងឺផ្សេងៗ រួមបញ្ចូលទាំងជំងឺបេះដូង ក៏ដូចជាជំងឺដទៃទៀតដែលពាក់ព័ន្ធនឹងប្រព័ន្ធសរសៃឈាមបេះដូង។ ទោះជាយ៉ាងណាមិនគួរទទួលទានច្រើនជាងមួយក្ដាប់ដៃក្នុងមួយថ្ងៃឡើយ។
៤. ផ្លែឈើប្រភេទ Citrus
រួមមានផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លាបំផុតមួយដែលមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាពស្បែកផងដែរ។ សម្រាប់អ្នកដែលចង់ឱ្យស្បែកសស្រស់ស្អាតជាងមុនកុំភ្លេចរួមបញ្ចូលផ្លែឈើប្រភេទ Citrus ក្នុងរបបអាហារប្រចាំថ្ងៃ។
៥. សាច់ក្រហម
របបអាហារសុខភាពល្អគួរមានតុល្យភាព ហើយនេះមិនមែនមានន័យថាការញ៊ាំតែបន្លែនិងផ្លែឈើ គឺប្រសើរឡើយ។ រាងកាយក៏ត្រូវការសាច់ក្រហមផងដែរដើម្បីរក្សាសុខភាពសាច់ដុំ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនពេកឡើយដើម្បីចៀសវាងផលប៉ះពាល់។ សាច់ក្រហមក៏មានផ្ទុកសម្បូរទៅដោយជាតិដែកដែលជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម។ ហើយអាការៈនៃជំងឺនេះអាចជះឥទ្ធិពលលើស្ថានភាពស្បែក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com