ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយចែករំលែក! ពេលគ្រុនក្ដៅគួរទទួលទានអ្វីទើបឆាប់បាត់?
× កំឡុងពេលឈឺគ្រុនក្ដៅអ្នកអាចនឹងបាត់បង់ចំណង់អាហារមិនសូវចង់ទទួលទានអ្វីទេ។ ទោះជាយ៉ាងណាវាពិតជាសំខាន់ណាស់ក្នុងការទទួលទានដើម្បីឱ្យរាងកាយទទួលបាននូវថាមពលនិងសារធាតុចិញ្ចឹម ហើយឆាប់ជាសះស្បើយ។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីដែលអ្នកគួរព្យាយាមទទួលទាននៅពេលឈឺគ្រុនក្ដៅ ៖
១. ស៊ុបមាន់
ស៊ុបមាន់ជួយបំពេញសារធាតុរាវបន្ថែមដល់រាងកាយ ហើយក៏ផ្ដល់នូវប្រូតេអ៊ីនដែលរាងកាយត្រូវការដើម្បីទប់ទល់នឹងមេរោគឆ្លងផងដែរ។ ការទទួលទានស៊ុបមាន់អាចជួយបន្ថយសីតុណ្ហភាពរាងកាយនិងបណ្ដេញជាតិពុលគួរឱ្យកត់សម្គាល់។
២. សាច់មាន់និងត្រី
នៅពេលអ្នកគ្រុនក្ដៅ រាងកាយត្រូវការប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីអាចសះស្បើយឆាប់រហ័ស។ ហើយប្រភពដ៏ប្រសើរបំផុតនៃប្រូតេអ៊ីនគុណភាពខ្ពស់ គឺសាច់មាន់និងត្រី ប៉ុន្តែត្រូវប្រាកដថាអ្នកបានចម្អិនឆ្អិនសព្វល្អដើម្បីស្រួលក្នុងការរំលាយ។ ត្រី ពិសេសត្រីសម្បូរខ្លាញ់មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៣. បន្លែ
គ្មានអ្វីអាចផ្ដល់សារធាតុចិញ្ចឹមចាំបាច់ដល់រាងកាយដើម្បីឆាប់ជាសះស្បើយពីអាការៈគ្រុនក្ដៅបានច្រើនជាងបន្លែឡើយ។ ទោះជាយ៉ាងណាអ្នកក៏គួរចម្អិននិងលាងសម្អាតបន្លែឱ្យបានត្រឹមត្រូវមុននឹងទទួលទានដើម្បីស្រួលរំលាយ។
៤. ផ្លែឈើ
អ្នកក៏គួរព្យាយាមទទួលទានផ្លែឈើផងនៅពេលគ្រុនក្ដៅ។ នេះក៏ព្រោះផ្លែឈើភាគច្រើនមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលរាងកាយត្រូវការដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។ ទឹកផ្លែឈើស្រស់ក៏ជាជម្រើសដ៏ប្រសើរសម្រាប់អ្នកផងដែរ។
៥. ទឹកដូង
អ្នកក៏គួរទទួលទានទឹកដូងនៅពេលគ្រុនក្ដៅផងដែរ ក៏ព្រោះវាចាំបាច់សម្រាប់អ្នកជំងឺក្នុងការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ភេសជ្ជៈធម្មជាតិនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបំពេញអេឡិចត្រូលីត្រក្នុងរាងកាយ ហើយបញ្ចុះកម្ដៅបានយ៉ាងប្រសើរ។
ប្រយ័ត្ន! ប្រសិនបើអ្នកក្ដៅខ្លួនខ្លាំង ហើយមានអមមកជាមួយនូវអាការៈគួរឱ្យសង្ស័យខុសប្រក្រតីផ្សេងទៀត ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com