ជាតិ
ត្រយ៉ងយក្សជិតផុតពូជ ៣ក្បាលស្លាប់ដោយការបំពុលនៅដែនជម្រកសត្វព្រៃឆែប រូបពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS
× ភ្នំពេញ៖ សត្វត្រយ៉ងយក្សចំនួន ៣ក្បាល ត្រូវបានពុលស្លាប់ក្នុងករណីដាក់ថ្នាំបំពុលដោយចេតនា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្នុងដែនជម្រកសត្វព្រៃឆែបខេត្តព្រះវិហារ។ ការបំពុលនេះ គឺដើម្បីយកសាច់សត្វត្រយ៉ងយក្សទៅលក់នៅផ្សារ។ នេះបើតាមការផ្សាយរបស់ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានបញ្ជាក់ថា ករណីពុលស្លាប់សត្វត្រយ៉ងយក្សនេះ មានចំនួននេះសើ្មនឹងការបាត់បង់ប្រហែលពី ១ ទៅ ២ភាគរយ នៃចំនួនសត្វត្រយ៉ងយក្សសរុបនៅលើពិភពលោក។ បើតាម WCS ដដែល ការស្លាប់សត្វត្រយ៉ងយក្សនេះជាផ្នែកមួយនៃក្តីបារម្ភជាសកល ។
លើសពីនេះអ្នកអភិរក្សកត់សម្គាល់ឃើញថា មានការកើនឡើងនៃការបរបាញ់ប្រភេទសត្វ ដែលត្រូវការពារ ចាប់តាំងពីការរីករាលនៃវីរុសកូរ៉ូណាផ្ទុះឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចលក្ខណៈប្រពៃណី និងសង្គមកិច្ចនៅតំបន់ជនបទ។ អង្គការWCS បានសង្កត់ធ្ងន់ថា ករណីស្លាប់នេះ អាចនឹងប៉ះពាល់ដល់សហគមន៍ ដែលរកចំណូលបានប្រមាណ ១០ម៉ឺនដុល្លារអាមេរិកពីភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ត្រយ៉ងយក្ស ជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសកលលោក។ នេះបើតាម អង្គការWCS ដែលឲ្យដឹងទៀតថា ពួកវារស់នៅតែក្នុងប្រទេសកម្ពុជា និងតួចនៅក្នុងប្រទេសឡាវ។ នៅលើពិភពលោក សត្វត្រយ៉ងយក្សមានចំនួនតែ៣០០ក្បាលប៉ុណ្ណោះ៕
Tag:
ត្រយ៉ងយក្ស
ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com