ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! មូលហេតុ​ល្អៗ​ដែល​អ្នក​ចាំបាច់​គួរ​ញ៉ាំ “​ស្វាយ​”
17, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែស្វាយ ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ជូរអែម និង​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។​ផ្លែឈើ​នេះ​អាច​ទទួលទាន​បាន​ទាំង​នៅពេល​ខ្ចី និង​ទុំ​។ ទោះជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ ឬ​ឧស្សាហ៍​ញ៉ាំ​ផ្លែឈើ​នេះ​ញឹកញាប់​ប៉ុណ្ណា​ក៏ដោយ ក៏​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា​ផ្លែស្វាយ​មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​អោយដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​ផ្លែស្វាយ​ក្នុង​របប​អាហារ ៖
 
១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​នេះ​ក៏​ព្រោះតែ​ផ្លែស្វាយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ដែល​ជួយ​ទប់ស្កាត់ ឬ​កម្ចាត់​កោសិកា​មហារីក​។ ការទទួល​ទាន​ស្វាយ​ជាប្រចាំ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីកក្រពះ ពោះវៀនធំ សុដន់ ក្រពេញ​ប្រូ​ស្តា​ត និង​មហារីក​ឈាម​។​

២. កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​ផ្លែស្វាយ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C សារធាតុ pectin និង​ជាតិ​សរសៃ​។ ដូច្នេះ​ការទទួល​ទាន​ផ្លែស្វាយ​អាច​ទប់ស្កាត់​ការប្រមូលផ្ដុំ​នៃ​មូ​លេ​គុល​ខ្លាញ់​មិនឱ្យ​ស្ទះ​ក្នុង​សរសៃឈាម ហើយក៏​ជួយ​គ្រប់គ្រង​និង​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​ចាំបាច់​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​។​
 
៣. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​នេះ​ក៏​ព្រោះតែ​ផ្លែស្វាយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​និង​ជាតិ​ទឹក​ដែល​ធ្វើឱ្យ​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បានយូរ​ចៀសវាង​អ្នក​ទទួលទាន​អាហារ​ផ្សេងទៀត​ច្រើន​ហួស​។​
 
៤. សម្រួល​ដល់​ការរំលាយ​អាហារ​
 
​អង់ស៊ីម​ដែលមាន​ផ្ទុក​ក្នុង​ផ្លែស្វាយ​ជួយ​បំបែក​ប្រូតេអ៊ីន​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ ចំណែកឯ​ជាតិ​ស​សៃ​ធម្មជាតិ​នៃ​ផ្លែស្វាយ​វិញ ក៏​ជួយ​ដល់​ការរំលាយ​អាហារ​និង​ការ​កម្ចាត់​ចោល​នូវ​កាកសំណល់​ផងដែរ​។​
 
៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ស្វាយ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A និង​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ឱ្យ​កាន់តែ​រឹងមាំ​។​
 
៦. ស្បែក​ស្រស់ស្អាត​

​ស្វាយ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​ជួយ​ឱ្យ​អ្នក​កាន់តែ​ស្រស់ស្អាត​។ នេះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C! ការទទួល​ទាន​ស្វាយ​ក៏​ជួយ​ដល់​ការផលិត​កូ​ឡា​ជែ​ន​ដែល​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ផងដែរ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងទៀត​ក្នុង​ផ្លែស្វាយ​ជួយ​ការពារ​កោសិកា​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com