COVID-19
អន្តរជាតិ
បុរស​វ័យ​៩៩​ឆ្នាំ​ម្នាក់ រៃអង្គាសប្រាក់​៨​លាន​ដុល្លារ​ជូន​សេវា​សុខភាព​អង់គ្លេស​
17, Apr 2020 , 7:19 pm        
រូបភាព
លោកកាពីទែន Tom Moore (ថម ម័រ) ដែលជាទាហានជើងគោកចូលនិវត្តន៍ ប្រភពរូប៖ Reuters
លោកកាពីទែន Tom Moore (ថម ម័រ) ដែលជាទាហានជើងគោកចូលនិវត្តន៍ ប្រភពរូប៖ Reuters
​អតីត​ទាហាន​មួយរូប​ដែលមាន​អាយុ​៩៩​ឆ្នាំ រស់នៅក្នុង​ទីក្រុង​ឡុង​ដ៏​ប្រទេស​អង់គ្លេស​បាន​រៃអង្គាស​ថវិកា​ជិត​៨​លាន​ដុល្លារ​ដើម្បី​បរិច្ចាគ​ទៅកាន់​ក្រុម​សេវា​សុខភាព​របស់​ប្រទេស​អង់គ្លេស​នា​អំឡុងពេល​នៃ​ការឆ្លង​របស់​វីរុស​កូ​វីត​-១៩​។

 
​លោក​កា​ពី​ទែន Tom Moore (​ថម ម័​រ​) ដែលជា​ទាហានជើងគោក​ចូលនិវត្តន៍​ម្នាក់​បានធ្វើ​ការដើរ​ជុំវិញ​ផ្ទះ​របស់លោក​ជាមួយនឹង​ឈើច្រត់ ក្នុង​ចម្ងាយ​ប្រមាណ​២៥​ម៉ែត្រ​ក្នុង​មួយ​ជុំ ឲ្យ​បាន​១០០​ដង​មុននឹង​ថ្ងៃ​ខួបកំណើត​ទី​១០០​ឆ្នាំ​របស់លោក​នៅ​ចុងខែ​នេះ​។ 
 
​សកម្មភាព​របស់លោក​បានធ្វើ​ឲ្យ​ប្រជាជន​ទូទៅ​មាន​អារម្មណ៍​ក្តុកក្តួល​ជា​ពន់ពេក​។ ដំបូង​ឡើយ លោក Tom Moore បានកំណត់​គោលដៅ​ត្រឹមតែ​ជិត​៥​សែន​៥​ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters លោក Moore បានធ្វើ​សកម្មភាព​មួយ​នេះ​ក្នុងន័យ​តបស្នង​ទៅកាន់​សេវា​សុខភាព​ជាតិ (NHS) ដែល​បាន​ជួយ​ព្យាបាល​លោក​ពី​ការបាក់​ច​ង្អេះ​កាលពី​រយៈ​ពីរ​ឆ្នាំមុន​។ លោក Tom Moore បានសម្រេច​ជុំ​ទី​១០០​របស់លោក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦​នេះ​។ 
 
​កូនប្រសា​ប្រុស​របស់លោក Moore គី​លោក Colin Ingram (​កូ​លីន អ៊ី​ន​ក្រាម​) បាន​និយាយថា ឪពុកក្មេក​របស់លោក​ពិតជា​សប្បាយចិត្ត​ជាមួយ​នឹង​សកម្មភាព​នេះ​ណាស់ ហើយ​ឪពុកក្មេក​លោក​នឹង​បន្តធ្វើ​វា​ទៀត​បើ​ពលរដ្ឋ​ទូទៅ​នៅ​បន្ត​បរិច្ចាគ​ថវិកា​របស់​ពួកគេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com