ពីនេះ ពីនោះ
រូបត្លុក
ធនាគារ ក៏​ជា​កូនបំណុល​គេ​ដែរ​…!
18, Apr 2020 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេលដែល​វិបត្តិ​សុខភាព​កូ​វីដ​-១៩ ចូល​មកដល់​ភ្លាម ម្នាក់ៗ​ស្នើសុំ​ការអន្តរាគមន៍​ពី​សំណាក់​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​ឲ្យ​ជួយ​ពន្យា​ពេល​ការបង់​ទាំង​ដើម ទាំង​ការប្រាក់ ឬ​បង់​តែ​ការប្រាក់ ជាដើម​។ ប្រសិនបើ​ធន​គារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អាចជួយ​បាន គឺជា​រឿង​ដ៏​ល្អ​បំផុត​នៅក្នុង​គ្រា​ប្រឈម​ដ៏​លំបាក​នេះ​។ ប៉ុន្តែ ចំណុច​មួយ​ដែល​អតិថិជន​ត្រូវ​យល់​ផងដែរ​នោះ គឺថា ធន​គារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ ក៏​ជា​កូនបំណុល​របស់​អតិថិជន​ដែល​យកប្រាក់​ទៅ​តម្កល់​ដែរ​។ ស្របពេល​ជាមួយគ្នា ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ ក៏​អាច​ខ្ចី​ទុន​ពី​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត​នៅក្នុង​ប្រទេស ឬ​នៅក្រៅ​ប្រទេស​ផងដែរ​។ ម្យ៉ាងទៀត គេ​គួរ​ដឹងថា ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក៏​ប្រើប្រាស់​បុគ្គលិក​ច្រើន​រយ​នាក់ ឬ​ច្រើន​ពាន់​នាក់​ផងដែរ​៕

 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com