អត្ថបទពាណិជ្ជកម្ម
អតិថិជន​របស់ Manulife អាច​បាន​ប្រាក់​ពី​១០​ទៅ​២០០​ដុល្លារ ពេល​សម្រាក​នៅ​មន្ទីរពេទ្យ និង អាច​ទារ​សំណង​តាម​អេ​ឡិច​ត្រូ​និ​ច​
20, Apr 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​, ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ – ថ្ងៃនេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ «​អត្ថប្រយោជន៍​បន្ថែម មេ​នូ​ឡាយ​ហ្វ៍ មេ​ឌី​ខាស​» ដែលជា​ដំណោះស្រាយ​ធានារ៉ាប់រង​ដំបូង និង​តែមួយគត់​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជា​ទឹកប្រាក់​ថេរ​ប្រចាំថ្ងៃ​ចាប់ពី ១០ ដុល្លារ​អាមេរិក​រហូត​ដល់ ២០០ ដុល្លារ​អាមេរិក​ដល់​អ្ន​ក​ត្រូវបាន​ធានារ៉ាប់រង​ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ ឬ​គ្រោះថ្នាក់​។​

​នៅថ្ងៃនេះ​ដែរ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ក៏បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទាមទារ​សំណង «EasyClaims» របស់ខ្លួន​ដែល​អនុញ្ញាតឱ្យ​អតិថិជន​ដាក់ពាក្យ​ស្នើសុំ​ទាមទារ​សំណង​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​គ្រប់ពេលវេលា គ្រប់​ទីកន្លែង តាមរយៈ​ទូរស័ព្ទដៃ​។​
 
«​អត្ថប្រយោជន៍​បន្ថែម មេ​នូ​ឡាយ​ហ្វ៍ មេ​ឌី​ខាស​» ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​របស់​អតិថិជន និង​ជួយ​ពួកគាត់​ពី​ការបាត់បង់​ប្រាក់ចំណូល​ក្នុងអំឡុងពេល​ពួកគាត់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ លក្ខណៈពិសេស​របស់​អត្ថប្រយោជន៍​នេះ​រួមមាន​៖
 
•​ ​អត្ថប្រយោជន៍​ជា​ទឹកប្រាក់​ប្រចាំថ្ងៃ​ចាប់ពី ១0 ដុល្លារ​អាមេរិក​រហូត​ដល់ ២00 ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​
•​ ​អត្ថប្រយោជន៍​សម្រាក​នៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម​(ICU)៖ ទទួលបាន​ទឹកប្រាក់​បន្ថែម ១០០% នៃ​អត្ថប្រយោជន៍​ទឹកប្រាក់​ធានារ៉ាប់រង​ប្រចាំថ្ងៃ​
•​ ​ការ​ស្នាក់នៅ​មន្ទីរពេទ្យ​យ៉ាងតិច ៦ ម៉ោង​ឡើងទៅ និង​រហូតដល់ ២០ ថ្ងៃ​ក្នុងការ​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​លើក​
•​ ​អត្ថប្រយោជន៍​សម្រាក​ម​ន្ទីរ​ពេទ្យ​ប្រចាំថ្ងៃ​របស់លោក​អ្នកនឹង​មាន​សុពលភាព​ភ្លាមៗ​បន្ទាប់ពី​បណ្ណ​សន្យា​រ៉ាបរង​ត្រូវបាន​ផ្តល់ជូន​សម្រាប់​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយសារ​គ្រោះថ្នាក់ និង បន្ទាប់ពី​ផុត​រយៈពេល ៤៥ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដែល​បណ្ណ​សន្យា​រ៉ាប់រង​ត្រូវបាន​ផ្តល់ជូន​សម្រាប់​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ 
•​ ​ការការពារ​ទាំង​ក្នុង និង​ក្រៅប្រទេស​
•​ ​បុព្វលាភ​ធានារ៉ាប់រង​មានតម្លៃ​សមរម្យ​ចាប់ពី ២៥ ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​
 
​អត្ថប្រយោជន៍​បន្ថែម​នេះ​គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​មួយ​ដែល​អតិថិជន​អាច​ជ្រើសរើស​ភ្ជាប់​ជាមួយ​ដំណោះស្រាយ​ធានារ៉ាប់រង​ណាមួយ​ដូចខាងក្រោម​៖
•​ ​គម្រោង​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ​មេ​នូ​ឡាយ​ហ្វ៍ (​សម្រាប់តែ​អ្នក​បង់ប្រាក់​តែប៉ុណ្ណោះ​) ឬ​
•​ ​គម្រោង​មរតក​ខ្ញុំ​ជាមួយ​មេ​នូ​ឡាយ​ហ្វ៍​
 
​លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ យើង​មាន​បេសកកម្ម​យ៉ាង​មុតមាំ​មួយ​ដើម្បី​ជួយ​អតិថិជន​ឲ្យ​ធ្វើការ​សម្រេចចិត្ត​កាន់តែ​ងាយស្រួល និង​ជីវិត​កាន់តែ​ប្រសើរ​។​» «​ចាប់តាំងពី​យើង​បាន​ឈានចូល​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​បំផុត​មក យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​បង្កើតជា​ដំណោះស្រាយ និង​សេវាកម្ម​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ក្រុមគ្រួសារ​កម្ពុជា​។​»
 
​វីដេអូ​៖ 

 
 
​លោក​បាន​បន្ថែមថា​៖ «​ថ្ងៃនេះ​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ក្នុងការ​ណែនាំ​ជូន​នូវ​ដំណោះស្រាយ​ឈានមុខ​គេ​មួយទៀត​នៅលើ​ទីផ្សារ​ដែលមាន​ឈ្មោះថា «​អត្ថប្រយោជន៍​បន្ថែម មេ​នូ​ឡាយ​ហ្វ៍ មេ​ឌី​ខាស​» ដែល​អត្ថប្រយោជន៍​នេះ​នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​ដល់​អតិថិជន​ក្នុងពេល​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​អនុញ្ញាតឱ្យ​ពួកគាត់​ផ្តោតលើ​ការ​ជាសះស្បើយ​ជាជាង​លើ​ការចំណាយ​។​» លោក​បន្តថា​៖ «​ខ្ញុំ​ក៏មាន​មោទនភាព​ផងដែរ​ដែល​យើង​អាច​នាំយកមក​ក្នុងពេល​ជាមួយគ្នា​នូវ​បទពិសោធន៍​នៃ​ការទាមទារ​សំណង​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ដល់​អតិថិជន​នៅ​កម្ពុជា​។ ការផ្តល់ជូន​នូវ​ដំណើរការ​ទាមទារ​សំណង​ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​ដល់​អតិថិ​ជននេះ​ដើរ​ស្របគ្នា​យ៉ាង​ល្អឥតខ្ចោះ​ទៅនឹង​អាទិភាព​យុទ្ធសាស្ត្រ​របស់​យើង​ក្នុងការ​ក្លាយជា​អ្នកដឹកនាំ​ផ្នែក​ឌីជីថល​នៅក្នុង​វិស័យ​ធានារ៉ាប់រង​។​»
 
​វីដេអូ​៖ 

 
 
​សម្រាប់​ព័ត៌មាន​លម្អិត​អំពី «​អត្ថប្រយោជន៍​បន្ថែម មេ​នូ​ឡាយ​ហ្វ៍ មេ​ឌី​ខាស​» និង EasyClaims សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា https://www.manulife.com.kh/ ឬ​ទាក់ទង​មកកាន់ ១៨០០ ២១១ ២១១ (​ទូរស័ព្ទ​ឥតគិតថ្លៃ​)​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com