អត្ថបទពាណិជ្ជកម្ម
ហាង​បេ​ប៊ី​អោត​ឡេ​ត ដាក់​រថយន្ត Ford Ecosport ជា​រង្វាន់​ធំ​ដល់​អតិថិជន
20, Apr 2020 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មី​នេះ​ហាង​លក់ទំនិញ​សម្រាប់​កុមារ បេ​ប៊ី​អោត​ឡេ​ត បានប្រកាស​នូវ​ប្រូ​ម៉ូ​សិន​ធំ​ពិ​សេ​សេ​មិន​ធ្លាប់មាន សម្រាប់​ដល់​អតិថិជន​​ដែល​តែង​គាំទ្រ​បេ​ប៊ី​អោត​ឡេ​ត​កន្លងមក ។​ប្រូ​ម៉ូ​សិន​នេះ គឺ​អតិថិជន​គ្រាន់តែ​ចំណាយ​អស់ 70​ដុល្លារ​​នឹង​ទទួលបាន​សន្លឹកឆ្នោត​មួយ​សន្លឹក សម្រាប់​ចាប់​រង្វាន់​ផ្សងសំណាង ដែល​រង្វាន់​សរុប​រួមមាន​ដូចជា​iPhone 11 Pro Max ចំនួន 3 គ្រឿង​,ម៉ូតូ Honda Zoomer-X ចំនួន 3 គ្រឿង និង​រង្វាន់​ធំ​រថយន្ត Ford EcoSport 2020ចំនួន 1 គ្រឿង រួមទាំង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត សរុប 5 ម៉ឺន​ដុល្លារ​។ អ្វីដែល​ធ្វើ​ឲ្យ​កម្មវិធី​ចាប់​រង្វាន់​ឆ្នាំនេះ​កាន់តែ​ពិសេស ជាង​រាល់​ដងនោះ​គឺ​អតិថិជន​មានឱកាស​ឈ្នះ​រង្វាន់​ធំ​​គឺ​រថយន្ត Ford Ecosport 2020 មួយគ្រឿង​ថ្មី​សន្លាង​ហើយ​កម្មវិធី​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី 1 ខែមេសា​នេះ​តទៅ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ហាង​បេ​ប៊ី​អោត​ឡេ​ត​​ជា​ហាង​លក់ទំនិញ​សម្រាប់​កុមារ​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​2014​មកម្ល៉េះ ហើយ​សព្វថ្ងៃនេះ ហាង​បេ​ប៊ី​អោត​ឡេ​ត​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកជំនាញ​លក់រាយ​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត​សម្រាប់​ផលិតផល​ទារក​កុមារ និង​សម្រាប់​អ្នក​ម្តាយ​ផងដែរ​។ បេ​ប៊ី​អោត​ឡេ​ត មាន​សាខា​ចំនួន​៣ដោយមាន​ទីតាំង​ស្ថិតនៅលើ​តំបន់​សំខាន់ៗ នៃ​រាជធានី​ភ្នំពេញ រួមមាន​ដូចជា​សាខា​ទួលគោក​,
​សាខា​កម្ពុជា​ក្រោម និង​សាខា​វិមានឯករាជ្យ​។ 


 
​បេ​ប៊ី​អោត​ឡេ​ត ជ្រើសរើស Ford Ecosport 2020 ជា​រង្វាន់​ធំ​សម្រាប់​ឆ្នាំនេះ​គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​របស់ខ្លួន ហើយ​ម្យ៉ាងទៀត​ដោយសារ​រថយន្ត​នេះ​​ទទួលបាន​ការពេញនិយម សម្រាប់​អ្នក​ដែលមាន​សមាជិកគ្រួសារ​តិច ដោយ​ផ្តល់​ផាសុកភាព​​និង​ភាពងាយស្រួល ក្នុងការ​បត់បែន​គ្រប់​កាលៈទេសៈ និង​គ្រប់​តម្រូវ​ប្រចាំថ្ងៃ​របស់​យើង​
​ដូចជា​ការប្រើប្រាស់​នៅក្នុង​ទីក្រុង ឬ​ការដើរ​កម្សាន្ត​តាម​ខេត្ត​ចុង​សប្ដាហ៍​ជាដើម​។ 
 
​ថ្វិ​ដ្បិត Ford Ecosport ជា​រថយន្ត SUV​ធន់​តូច តែមាន​បំពាក់​បច្ចេកវិទ្យា​ទំនើប និង​មាន​សុវត្ថិភាព​ខ្ពស់ មិន​ចាញ់​រថយន្ត​SUV ធន់​កណ្ដាល​នោះ​ទ​។ ក្រៅពីនេះ យើង​ក៏មាន​ដាក់តាំង​រថយន្ត FordEcosport ដែល​ត្រៀម​ចាប់​រង្វាន់​នៅខាងមុខ​ហាង ប៊ី​អោត​ឡេ​ត​ផងដែរ​។ ដូចនេះ សម្រាប់​អ្នក​ដែលមាន​បំណង​ទស្សនា​រថយន្ត​ផ្ទាល់​អាច​អញ្ជើញ​ទៅកាន់​ហាង​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com