COVID-19
ជាតិ
COVID-19៖ លទ្ធផល​សំណាក​ជាង​៤០​នៅ​បឹង​កេងកង​១ សុទ្ធតែ​អវិជ្ជមាន​
20, Apr 2020 , 10:48 am        
រូបភាព
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មាន នៅព្រឹក​ថ្ងៃ​ចន្ទ ទី២០ ខែមេសា។ ថតដោយ ប៉ាន់ បូនី
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មាន នៅព្រឹក​ថ្ងៃ​ចន្ទ ទី២០ ខែមេសា។ ថតដោយ ប៉ាន់ បូនី
ដោយ: ថ្មីៗ
នា​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា នេះ លោក លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​អះអាងថា ក្រសួងសុខាភិបាល បាន​តាមដាន​ស្រាវជ្រាវ​រកឃើញ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​COVID-19 ពោលគឺ​បុរស​កាណាដា និង​ភរិយា​វៀតណាម​ដែល​រស់នៅ​ខុន​ដូ​មួយ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ លទ្ធផល​តេស្ត​លើ​សំណាក​ជាង​៤០ បាន​បង្ហាញថា អ្នក​ប៉ះពាល់​ទាំងនោះ ដែល​ស្ថិតនៅ​ខុន​ដូ​ពីរ​កន្លែង សុទ្ធតែ​អវិជ្ជមាន​។​



​បើតាម លោក លី សូ​វ៉ាន់ បុរស​កាណាដា​ដើមកំណើត​ចិន និង​ភរិយា​វៀតណាម ដែល​រស់នៅក្នុង​ខុន​ដូ​មួយកន្លែង​នៅ​បឹង​កេងកង​១ ត្រូវបាន​តេស្ត​ឃើញ​វិជ្ជមាន COVID-19 ហើយ​ភ្លាមៗ អាជ្ញាធរ​មិនបាន​ដឹង​ប្រភព​ច្បាស់​។ លោក​បញ្ជាក់ថា​៖ «​ក្រោយមក​យើង​រកឃើញ​ពន្លឺ​ខ្លះៗ ដោយ​អ្នកជំងឺ​មាន​ប្រ​វ​តិ្ត​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ចិន និង​វៀតណាម ដែលមាន​វិជ្ជមាន​កន្លងមក​»​។​

​ក្រោយ​ការយក​សំណាក​ទៅពិនិត្យ លទ្ធផល​បាន​បង្ហាញថា អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កា​ដា​ណា និង​ភរិយា​វៀតណាម នៅ​ខុន​ដូ​ពីរ​កន្លែង​នៅ​បឹង​កេងកង​១ ដែលមាន​ចំនួន​ជាង​៤០​នាក់ លទ្ធផល​សុទ្ធតែ​អវិជ្ជមាន​។​

​ទោះបីជា​ស្ថិតក្នុង​ហានិភ័យ​ទាប​ក៏ដោយ ក៏​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ម្នាក់​ផងដែរ​នោះ បានស្នើ​ឲ្យ​ពលរដ្ឋ​នៅក្នុង​តំបន់ ក៏ដូចជា​នៅ​ទូទាំងប្រទេស​ទាំងមូលរ​ក្សា​ក្បួន​អនាម័យ និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​រាលដាល COVID-19 ជាពិសេស​ការឆ្លង​ជា​សហគមន៍​៕



© រក្សាសិទ្ធិដោយ thmeythmey.com