អត្ថបទពាណិជ្ជកម្ម
មន្ទីរព្យាបាលមាត់-ធ្មេញ ខ្វលីធូស សម្របខ្លួនក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩នៅកម្ពុជា
× អាជីវកម្មជាច្រើនលើពិភពលោក កំពុងរងការប៉ះទង្កិចយ៉ាងដំណំ ដោយវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះ ក៏ពុំមានអាជីវកម្មនៅក្នុងប្រទេសកម្ពុជាដែរ។ យ៉ាងណាមិញ មន្ទីរព្យាបាលមាត់-ធ្មេញ ខ្វលីធូស បាននិងកំពុងផ្តល់សេវាព្យាបាលមាត់-ធ្មេញ ដល់អ្នកជំងឺរបស់ខ្លួនជាច្រើន និងយ៉ាងសកម្ម ក្នុងបរិបទនៃជំងឺនេះទៅវិញ។
មានអ្នកជំងឺច្រើនក្នុងស្ថានភាពដ៏លំបាកនេះ មិនមែនជារឿងងាយនោះទេ ព្រោះមនុស្សម្នា ខ្លាចឆ្លងជំងឺកូវីដ-១៩។ ខ្វលីធូស បានអនុវត្តនូវគោលការណ៍ការពារ ទប់ស្កាត់ជាច្រើន ដូចជា វាស់សីតុណ្ហភាព រាល់បុគ្គលិកទន្តសាស្ត្រទាំងអស់ និងអ្នកជំងឺជាប្រចាំ។ បើលើសពី ៣៧.៥ អង្សារសេ ពួកគេនឹងមិនត្រូវអនុញ្ញាត ឲ្យចូលក្នុងបរិវេណមន្ទីរព្យាបាលទ្បើយ។ គ្រប់គ្នាដាច់ខាតត្រូវពាក់ម៉ាស និងស្រោមដៃចំពោះបុគ្គលិក។ ទ្វា តុ កៅអី និងសម្ភារផ្សេងៗត្រូវបានសម្អាតជាប្រចាំ ជាមួយទឹកសម្លាប់មេរោគ។
លើសពីនេះ មន្ទីរព្យាបាលធ្មេញនេះ មិនគិតតម្លៃបន្ថែមលើអតិថិជន សម្រាប់ឧបករណ៌ និងសម្ភារការពារ ពេលព្យាបាលនោះទេ ដោយជាទូទៅ ក្នុងអ្នកជំងឺម្នាក់ ខ្វលីធូស ត្រូវចំណាយអស់ពី $5-$10 ដើម្បីការពារសុវត្ថិភាពទាំងអ្នកជំងឺ ជំនួយការទន្តបណ្ឌិត និងទន្តបណ្ឌិត។ មិនត្រឹមតែមិនគិតបន្ថែម ខ្វលីធូស ថែមទាំងមានការបញ្ចុះតម្លៃពី 10% ទៅ50% លើសេវាព្យាបាលធ្មេញទាំងអស់រួមទាំងការពត់ធ្មេញ និងដាំបង្គោលធ្មេញក្នុងឆ្អឹង។ ការបញ្ចុះតម្លៃនេះ គឺដើម្បីជួយសម្រាលការចំណាយរបស់អ្នកជំងឺ ខណៈពួកគាត់ភាគច្រើន កំពុងប្រឈមបញ្ហាហិរញ្ញវត្ថុមិនឋិតថេរ និងដើម្បីចូលរួមចំណែកថែរក្សាសុខភាពមាត់ធ្មេញ ដល់ប្រជាជនកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាកនេះ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com