រថយន្ត
អន្តរជាតិ
អាមេរិក​៖ រថយន្ត​ជាង​៣០០​គ្រឿង​ត្រូវបាន​រក្សាទុក​យ៉ាង​សម្ងាត់​អស់​ជាង​៣០​ឆ្នាំ​
20, Apr 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ការ​រក្សាទុក​រថយន្ត​ចាស់ៗ​យ៉ាង​សម្ងាត់ ត្រូវបាន​ស្រាវជ្រាវ​រកឃើញ កាលពីពេល​ថ្មីៗ​កន្លងមកនេះ នៅ​សហរដ្ឋអាមេរិក​។ តាម​ការផ្សាយ​របស់ AD.nl រថយន្ត​ប្រមាណ​៣០០​គ្រឿង​ដែល​សុទ្ធតែជា​រថយន្ត​កីឡា ស្ថិតក្នុង​ឃ្លាំង​មួយ​អស់​រយៈពេល​ប្រមាណ​៣០​ឆ្នាំ​មកហើយ​។​

 
​លោក Larry Kosilla ដែល​បម្រើការ​នៅ​ក្រុមហ៊ុន Ammo NYC ជំនាញ​ផ្នែក​ជួសជុល និង​លក់​រថយន្ត​ចាស់ៗ បាន​អះអាងថា លោក​ត្រូវបាន​គេ​ទាក់ទង​ឲ្យ​រៀបចំ​បញ្ចេញ​លក់​រថយន្ត​ប្រមាណ​៣០០​គ្រឿង​នោះ​។​
 
 
​ដោយ​មិន​បង្ហើប​ពី​ឈ្មោះ​ម្ចាស់​រថយន្ត លោក Larry ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​ឃ្លាំង ដើម្បី​ថត​រថយន្ត ប៉ុន្តែ​លោក​មិនមាន​សិទ្ធិ​ប្រាប់​ពី​ទីតាំង​ពិតប្រាកដ​នោះឡើយ​។ 
 
​ក្នុងចំណោម​រថយន្ត​ទាំងនោះ ភាគច្រើន​ជា​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃ ដូចជា Ford GT40, Ferrari, Lamborghini និង​បណ្តា​ប្រទេស​រថយន្ត​ប្រណាំង​ដ៏​កម្រ​ជាដើម​។​
 
​គេ​មិនដឹង​ពី​មូលហេតុ​នៃ​ការរក្សា​រថយន្ត​ទុកចោល​រាប់សិប​ឆ្នាំ​នោះឡើយ ប៉ុន្តែ​ភ្នាក់ងារ​លក់បាន​បង្ហើប​ថា ខ្លួន​ទទួលបាន​ការអនុវត្ត​រៀបចំ​ជួសជុល​រថយន្ត​ទាំងនោះ ឲ្យ​មើលឃើញ​ថ្មី​ឡើងវិញ មុននឹង​ដាក់លក់​ដេញថ្លៃ​នៅលើ​ទីផ្សារ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com