COVID-19
ជាតិ
ក្រសួងសុខាភិបាល ផ្តើមធ្វើ​តេស្តរ​កកូ​វីដ​-១៩ លើ​កម្មករ​ដែល​ទៅ​ស្រុក​ពេល​ចូលឆ្នាំ​
20, Apr 2020 , 9:59 pm        
រូបភាព
កម្មករកំពុងអង្គុយរង់ចាំការធ្វើតេស្តរកកូវីដ-១៩
កម្មករកំពុងអង្គុយរង់ចាំការធ្វើតេស្តរកកូវីដ-១៩
​ភ្នំពេញ​៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អះអាងថា មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល ចាប់ផ្តើម​ធ្វើតេស្តរ​កមេ​រោគ​កូ​វីដ​-១៩ (COVID-19) លើក​ម្មករ​-​កម្មការិនី​រោងចក្រ ដែល​កំពុង​ស្ថិតនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្នុង​រាជធានី​ភ្នំពេញ ។​



អត្ថបទទាក់ទង

លោក ម៉ម ប៊ុនហេង ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ថា​៖«​យើង កំពុងធ្វើការ​ងារ​នេះ ដើម្បី​តាមដាន​ស្រាវជ្រាវ​ជាមួយ​ក្រសួង​ការងារ អាជ្ញាធរ​មូលដ្ឋាន និង ក្រុមគ្រូពេទ្យ​របស់​យើង​។ បើ​មាន [​អ្នក​ឆ្លង​] គេ ជូនដំណឹង​ហើយ​»​។​

កម្មករ​-​កម្មការិនី​ទាំងនោះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ និង​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្តរក​ជំងឺ​កូ​វីដ​-១៩ ដោយសារ​ពួកគេ ឈប់សម្រាក​ពេល​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ​។ របាយការណ៍​ពីសា​លា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មាន​កម្មករ​-​កម្មការិនី​ជាង​១,៥​ម៉ឺន​នាក់ ដែល​ទៅ​ស្រុកកំណើត​ពេល​ចូលឆ្នាំ​។​
 
លោក ម៉ម ប៊ុនហេង ពុំបាន​បញ្ជាក់​ឡើយ​ថា កម្មករ​-​កម្មការិនី​ជាង​១,៥​ម៉ឺន​នាក់​នោះ នឹងត្រូវ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ឬក៏​ធ្វើតេស្ត​តែមួយ​ចំនួន​ទេ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា កម្ពុជា រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ក្នុងនោះ មាន​អ្នកជា​សះស្បើយ​១០៧នាក់ហើយ និង​នៅសល់​១៥​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​៕ 

Tag:
 កម្មករ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com