ឧស្សាហ៍​ញ៉ាំ “​ពង​ទា​កូន​” ប៉ុន្តែ​តិច​អត់​ដឹងថា​វា​អាច​ផ្ដល់​ផល​ល្អ​ទាំងនេះ​ចំពោះ​សុខភាព​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ឧស្សាហ៍​ញ៉ាំ “​ពង​ទា​កូន​” ប៉ុន្តែ​តិច​អត់​ដឹងថា​វា​អាច​ផ្ដល់​ផល​ល្អ​ទាំងនេះ​ចំពោះ​សុខភាព​
21, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ចូលចិត្ត​ទទួលទាន​ពង​ទា​កូន ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​អាហារ​នេះ​អាច​ផ្ដល់​ផល​ល្អ​ចំពោះ​សុខភាព​។ ថា​តើ​ពង​ទា​កូន​អាច​ផ្ដល់​អត្ថ​ប្រ​យោ​ជ​ន៏​អ្វីខ្លះ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ពង​ទា​កូន ៖
 
១. វា​ជួយ​បង្កើន​ម៉ាស​សាច់ដុំ​
 
​ពង​ទា​កូន​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​អាស៊ីត​អា​មី​ណូ​ផ្សេងទៀត​ដែល​ចាំបាច់​សម្រាប់​ការបង្កើន​ម៉ាស​សាច់ដុំ​។​
 
២. វា​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​និង​ធ្មេញ​
 
​នេះ​ក៏​ព្រោះតែ​ពង​ទា​កូន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ពង្រឹង​សុខភាព​ឆ្អឹង​និង​ធ្មេញ​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
 
​សារធាតុចិញ្ចឹម​មួយ​ប្រភេទ​ទៀត​ដែលមាន​ផ្ទុក​ក្នុង​ពង​ទា​កូន​នោះ គឺ​ជាតិ​ដែក​។ ហើយ​ជាតិ​រ៉ែ​នេះ​គឺ​ចាំបាច់​ណាស់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
៤. មាន​ផ្ទុក​កាឡូរី​ទាប​

​ពង​ទា​កូន​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ ប៉ុន្តែ​កាឡូរី​ទាប​ដែល​ល្អ​ណាស់​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​។​
 
​ប្រយ័ត្ន​! ក៏​ដូច​ពងមាន់ ឬ​ពង​ទា​ធម្មតា​ដែរ ពង​ទា​កូន​មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​។ ដូច្នេះ​ចូរ​ព្យាយាម​កម្រិត​ការទទួល​ទាន ឬ​ញ៉ាំក្នុង​កម្រិត​មធ្យម​ទើប​ប្រសើរ​ចៀសវាង​បញ្ហា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com