ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ទឹក​ក្នុងពេល​២​នេះ ខូច​ក្រពះ ហើយ​ធ្វើ​ឲ្យ​ក្រលៀន​ខូច​ទៀត​
29, Mar 2023 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រយៈពេល​នៃ​ទឹក​ដែល​អ្នក​មិនគួរ​ញ៉ាំ ទើប​មិន​ធ្វើ​ឲ្យ​ខូច​ក្រពះ និង​ក្រលៀន​។


 
​តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​អ្នក​មិនគួរ​ញ៉ាំ​ទឹក​ក្នុងពេល​ពិសារ​បាយឡើយ មានន័យថា មិនគួរ​ញ៉ាំ​បាយ​បណ្តើរ ញ៉ាំ​ទឹក​បណ្តើរ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​រំលាយ​អាហារ​របស់​ក្រពះ​អ្នក​បាន ដោយ​ធ្វើ​ឲ្យ​ក្រពះ​រង​សម្ពាធ ពិបាក​រំលាយ​អាហារ​ខ្លាំងណាស់​។​
 
2.​ ​ក្នុងពេលដែល​អ្នក​ហាត់ប្រាណ និង​ក្រោយ​ពេលដែល​អ្នក​ហាត់ប្រាណ​រួច អ្នក​មិនគួរ​ញ៉ាំ​ទឹក​ឡើយ ព្រោះ​ក្នុងពេលដែល​អ្នក​ហាត់ប្រាណ ក្រពះ​អ្នកនឹង​ចុះខ្សោយ​។ ប្រសិនជា​អ្នក​ញ៉ាំ​ទឹក​ក្នុង​ពេលនេះ ទឹកនឹង​បន្សល់ទុក​ក្នុង​ក្រពះ​ច្រើន ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​ឈឺក្រពះ ថែមទាំង​កើតមាន​អារម្មណ៍​ចង់​ក្អួត​ផងដែរ​។ ជាពិសេស នឹង​អាចធ្វើ​ឲ្យ​ក្រលៀន​អ្នក​រង​សម្ពាធ​ខ្លាំង ដោយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នក​ខ្លាំងណាស់​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ទឹក​មុន​ហាត់ប្រាណ ហើយ​បើ​អ្នក​ចង់​ញ៉ាំ​ទឹក​ក្នុងពេល​ហាត់ប្រាណ អ្នក​អាច​ញ៉ាំ​តិចៗ​ហើយ​ច្រើនដង មិនគួរ​ញ៉ាំ​ច្រើន​ក្នុងពេល​តែមួយ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com